ព័ត៌មានអន្ដរជាតិ
មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស
ព្យុះស៊ីក្លូន Chido បានវាយប្រហារដែនកោះ Mayotte ដែលជាទឹកដីបារាំងនៅបរទេស ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ខណៈលោកអភិបាល Francois-Xavier Bieuville បានឲ្យដឹងថា មនុស្សស្លាប់អាចឈានដល់ ១ ០០០នាក់ឯណោះ។

តាមការចុះផ្សាយរបស់ Sky News, ព្យុះកំណាចនេះបានវាយប្រហារដែនដី Mayotte កាលពីថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០២៤ ជាមួយកម្លាំងខ្យល់ ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្កការបំផ្លិចបំផ្លាញធំធេង ធ្វើឲ្យផ្ទះសម្បែងនៅតំបន់ខ្លះបាក់រលំដួលរាបដូចកន្ទេល ខណៈផ្លូវថ្នល់និងអាកាសយានដ្ឋានត្រូវរងការខូចខាតយ៉ាងដំណំ។
វាត្រូវបានក្រុមអ្នកព្យាករអះអាងថា ជាព្យុះកាចសាហាវបំផុតដែលវាយប្រហារដែនកោះនេះក្នុងរយៈពេល៩០ឆ្នាំ។

តាមការបញ្ជាក់ពីក្រុមមន្ត្រីក្នុងតំបន់, មូលហេតុដែលគេគិតថា មានមនុស្សស្លាប់ឈានដល់ខ្ទង់ពាន់បែបនេះ គឺដោយសារតែព្យុះ Chido វាយប្រហារពេញទំហឹងចំតំបន់សំណង់អនាធិបតេយ្យ ដែលពោរពេញទៅដោយមនុស្សរស់នៅណែនតាន់តាប់។
ជុំវិញគ្រោះធម្មជាតិនេះ ក្រសួងមហាផ្ទៃបារាំង ក៏បានបញ្ជូនកងកម្លាំងចំនួន ១ ៦០០នាក់ ទៅកាន់ដែនដីនោះ ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះផងដែរ។

សូមបញ្ជាក់ថា Mayotte គឺជាដែនដីក្របំផុតរបស់បារាំងនៅបរទេស ហើយទីនោះគ្មានការអភិវឌ្ឍទេនិងញាំញីទៅដោយអំពើហិង្សាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
Mayotte មានផ្ទៃដីត្រឹម៣៧៤គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។ វាមានកោះធំចំនួន២ លាតសន្ធឹងលើប្រវែង ៨០៤ ៦៧២គីឡូម៉ែត្រនៃឆ្នេរសមុទ្រអាហ្វ្រិកខាងកើត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះស៊ីក្លូនកាត់ផ្ដាច់អគ្គីសនីដល់មនុស្សរាប់សែននាក់ ខណៈគ្រាប់បែក សម្លាប់មនុស្ស២នាក់នៅអាមេរិក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ