Connect with us

ព័ត៌មានអន្ដរជាតិ

ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព

បានផុស

នៅ

ថ្លែងប្រាប់ទូរទស្សន៍ STVR កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានអះអាងថា សង្គ្រាមអ៊ុយក្រែននឹងចប់ នៅពេលទីក្រុងកៀវ យល់ព្រមកាត់ទឹកដីដែលបាត់បង់ហើយនោះ ទៅឲ្យរុស្ស៊ី។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី RT, លោក Pellegrini និយាយថា «អ៊ុយក្រែនគ្មានថ្ងៃដណ្តើមយកទឹកដី Donetsk, Lugansk, Kherson, Zaporozhye និង Crimea ​មកវិញតាមរយៈការប្រើកម្លាំងនោះទេ។ នៅពេលនិយាយអំពីសន្តិភាព ខ្ញុំជឿថា យើងត្រូវទទួលស្គាល់ការពិត អ៊ុយក្រែននឹងមិនទទួលបានសន្តិភាពឡើយ បើមិនព្រមខាតទឹកដីខ្លះ»។

ស្របពេលជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យភាគីទាំងពីរ ចូលមកកាន់តុចរចា ដើម្បីពិភាក្សាគ្នាអំពីបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ 

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ លោក Andriy Yermak ប្រធាន​ការិយាល័យ​ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុង​កៀវ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ីនៅឡើយទេ ដោយសារ​អ៊ុយក្រែន​ខ្វះខាតសព្វាវុធ ការធានាសន្តិសុខ និងឋានៈអន្តរជាតិដែលខ្លួន​ចង់​បាន។

ថ្លែងប្រាប់ទូរទស្សន៍ Suspilne ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០២៤លោក Yermak និយាយថា «យើងមិនមានអាវុធទេ យើងមិនមានស្ថានភាពដូចដែលយើងកំពុងនិយាយនោះឡើយ។ មានន័យថាជាការអញ្ជើញចូល​​អង្គការ​ណាតូ និង​​ការ​យល់​ដឹង​​អំពីការធានាច្បាស់លាស់ដែលនឹងផ្តល់ឲ្យយើង ដូច្នេះយើងអាចប្រាកដថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងមិនត្រឡប់មកវិញឡើយ ក្នុងរយៈពេល ២​ទៅ​៣ឆ្នាំ​ខាង​មុខ»។

យ៉ាង​ណា​មិញ ម្តងហើយម្តងទៀត រុស្ស៊ី តែងតែច្រានចោល​នូវ​គំនិត​របស់​អ៊ុយក្រែន​ដែល​ចង់​ចូល​ណាតូ ហើយ​លោក ពូទីន ក៏​និយាយដែរ​ថា អ៊ុយក្រែន​ត្រូវ​ទទួល​ស្គាល់​ការ​កាត់​យក​ទឹក​ដី​​ផ្នែក​ខ្លះ​នៅ​តំបន់​ចំនួន​៤ ដែល​រុស្ស៊ី​ដណ្ដើម​បាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន ថា ក្រុង​កៀវ​មិន​ទាន់​ត្រៀម​ខ្លួន​ចរចាជាមួយ​រុស្ស៊ី​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម