Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ និង​លោក ណេតាន់យ៉ាហ៊ូ ពិភាក្សា​គ្នា​ពី​រឿងស៊ីរី និង​ការ​​ដោះលែង​ចំណាប់​ខ្មាំង​នៅ​ហ្គាហ្សា

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជជែក​ជាមួយប្រធានាធិបតី​ទើប​ជាប់ឆ្នោត​​អាមេរិក​ លោក ដូណាល់ ត្រាំ អំពីការវិវឌ្ឍ​នៅក្នុងប្រទេសស៊ីរី និង​ការដោះលែងចំណាប់ខ្មាំង​​ដែល​​កំពុង​ស្ថិត​ក្នុង​​កណ្ដាប់​ដៃ​ក្រុម​ហាម៉ាស​​នៅតំបន់ហ្គាហ្សា។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​លោក ដូណាល់ ត្រាំ (រូបភាព៖ AAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់​ថា លោកបាន​ពិភាក្សា​​តាម​ទូរសព្ទ​ជាមួយលោក ត្រាំ កាល​ពី​​យប់ថ្ងៃសៅរ៍​ទី​​១៤​ខែ​ធ្នូ​ឆ្នាំ​២០២៤ អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំង ដោយពណ៌នាការហៅទូរសព្ទនេះថា «រួសរាយរាក់ទាក់ កក់ក្តៅ និងមានសារៈសំខាន់ខ្លាំងណាស់»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​បញ្ជាក់​ថា ​បើ​ដោះស្រាយ​​​បញ្ហា​ទាំង​នេះ​មិន​ទាន់​​មុន​​ពេល​​លោក ត្រាំ ឡើង​កាន់​តំណែង​នៅ​​​ថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ​ទេ នោះ​វា​នឹង​ក្លាយ​​​​ជា​បញ្ហាប្រឈម​នៅ​បរទេសដ៏​សំខាន់​មួយ​​​សម្រាប់​​ប្រធានាធិបតី​ថ្មី​របស់​​​សហរដ្ឋ​អាមេរិក។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយ​ថា៖ «យើងបានពិភាក្សាពីតម្រូវការ ដើម្បីបញ្ចប់ជ័យជម្នះ​របស់អ៊ីស្រាអែល ហើយយើងបាននិយាយយ៉ាងវែងអំពីកិច្ចខិតខំប្រឹងប្រែង ដែលយើងកំពុងធ្វើ ដើម្បីដោះលែងចំណាប់ខ្មាំងរបស់យើង»។

លោកបាន​បន្ថែម​ថា កិច្ច​ពិភាក្សា​នេះ ក៏​​​បាន​ផ្ដោត​លើ​ស្ថានភាពនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំ​នៃ​របប​អតីតប្រធានាធិបតី Bashar al-Assad។

អ៊ីស្រាអែល បានធ្វើការវាយប្រហារ​ជា​ច្រើន​លើកលើឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់ប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ ចាប់តាំងពីការទម្លាក់លោក Assad និងបានផ្លាស់ប្តូរកងទ័ពចូលទៅក្នុងតំបន់គ្មានយោធានៅ​ស៊ីរី។

លោក ណេតាន់យ៉ាហ៊ូ បាន​​ប្រាប់​​ថា អ៊ីស្រាអែល​មិន​មាន​ចំណាប់​អារម្មណ៍​​នៅ​ក្នុង​ជម្លោះ​ជាមួយ​ស៊ីរី​ទេ ដោយ​បន្ថែម​ថា សកម្មភាពរបស់អ៊ីស្រាអែលគឺមានបំណង «រារាំងការគំរាមកំហែង ដែលអាចកើតមានពីប្រទេសស៊ីរី និងដើម្បីទប់ស្កាត់ការកាន់កាប់​បណ្ដុំ​ភេរវករនៅជិតព្រំដែន»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម