Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គ្រោងបន្តកាត់យកទឹកដីបន្ថែមទៀត ដែលស្ថិតនៅជិតប្រទេសខ្លួន

បានផុស

នៅ

ក្នុងសមាជគណបក្ស United Russia កាលពីចុងសប្តាហ៍ អតីតប្រធានាធិបតី Dmitry Medvedev បាននិយាយថា រុស្ស៊ីអាចកាត់យកទឹកដីបន្ថែមទៀតនាពេលអនាគត។

លោក Dmitry Medvedev (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីបទពិសោធន៍នៃការកាត់យកខេត្តចំនួន៤ ត្រឹមចុងឆ្នាំ២០២២, អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនិងជាប្រធានគណបក្ស United Russia រូបនេះលើកឡើងថា «ការកាត់ទឹកដីនឹងជួយដល់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍតំបន់ថ្មីដែលបានចូលរួមជាមួយប្រទេស។ ​យើងអាចកាត់យកតំបន់ថ្មីបន្ថែមទៀត ប្រសិន​បើ​តំបន់ទាំងនោះស្ថិតនៅជិតយើង ​វា​អាច​ទៅ​រួច​»។

នៅឆ្នាំ២០២២ អតីតដែនដីអ៊ុយក្រែនចំនួន៤រួមទាំងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporizhzhia ផងនោះ បានធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែនហើយក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយមុន​នោះទៀត​គឺនៅ​ក្នុង​ឆ្នាំ​២០១៤ ប្រជាជន Crimea ​ក៏​បាន​បោះឆ្នោត​ចាកចេញ​ពី​អ៊ុយក្រែន​ទៅ​ចូល​រួម​ជាមួយ​រុស្ស៊ីដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវ មិនដែលទទួលស្គាល់ភាពស្របច្បាប់នៃការធ្វើប្រជាមតិទាំងនោះទេ ខណៈអ៊ុយក្រែននៅតែ​បន្ត​ទាមទារ​សិទ្ធិ​អំណាច​លើ​ទឹកដី​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​កំពុងតស៊ូ​ដណ្តើម​យក​មកវិញ​ទាំងអស់​។

(រុបថត៖ RYV)

នេះមិនមែនជាលើកទីមួយទេ ដែលលោក Medvedev និយាយអំពីលទ្ធភាពដែលរុស្ស៊ីអាចកាត់បញ្ចូលទឹកដីបន្ថែមទៀត។ ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ២០២៣ លោកប្រកាសថា ទីក្រុងមូស្គូនឹងឈ្នះសង្រ្គាម ហើយទឹកដីរបស់រុស្ស៊ីនឹងបន្តពង្រីកកាន់តែធំ។

ជុំវិញបញ្ហាកាត់ទឹកដីនេះដែរ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានថ្លែងប្រាប់ទូរទស្សន៍ STVR កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ ថា សង្គ្រាមអ៊ុយក្រែននឹងចប់ នៅពេលទីក្រុងកៀវ យល់ព្រមកាត់ទឹកដីដែលបាត់បង់ហើយនោះ ទៅឲ្យរុស្ស៊ី។

ក្នុងកិច្ចសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី RT, លោក Pellegrini និយាយថា «អ៊ុយក្រែនគ្មានថ្ងៃដណ្តើមយកទឹកដី Donetsk, Lugansk, Kherson, Zaporozhye និង Crimea ​មកវិញតាមរយៈការប្រើកម្លាំងនោះទេ។ នៅពេលនិយាយអំពីសន្តិភាព ខ្ញុំជឿថា យើងត្រូវទទួលស្គាល់ការពិត អ៊ុយក្រែននឹងមិនទទួលបានសន្តិភាពឡើយ បើមិនព្រមខាតទឹកដីខ្លះ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម