ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនឹងបិទស្ថានទូតនៅអៀរឡង់ ព្រោះជំហរគាំទ្រប៉ាឡេស្ទីន
អ៊ីស្រាអែលថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅអៀរឡង់ ខណៈដែលទំនាក់ទំនងរបស់ពួកគេកាន់តែធ្លាក់ចុះដុនដាប់ខ្លាំងជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយចំនួនអ្នកស្លាប់កើនដល់រាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែធ្នូនេះ។

ការសម្រេចបិទស្ថានទូតបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានពណ៌នាថាអៀរឡង់មានគោលនយោបាយប្រឆាំងនឹងអ៊ីស្រាអែលយ៉ាងខ្លាំង។ កាលពីខែឧសភា អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុង Dublin បន្ទាប់ពីប្រទេសអៀរឡង់បានប្រកាសថា រួមជាមួយប្រទេសន័រវេស អេស្ប៉ាញ និងស្លូវេនី នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
គណៈរដ្ឋមន្ត្រីអៀរឡង់កាលពីសប្តាហ៍មុនបានសម្រេចចិត្តធ្វើអន្តរាគមន៍ជាផ្លូវការក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា តែអ៊ីស្រាអែលបដិសេធ។

នាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris បានហៅការសម្រេចចិត្តបិទស្ថានទូតនេះថាជាការសោកស្ដាយយ៉ាងខ្លាំង។ គាត់បានបន្ថែមនៅលើ X ថា «ខ្ញុំបដិសេធទាំងស្រុងនូវការអះអាងដែលថាអៀរឡង់ប្រឆាំងនឹងអ៊ីស្រាអែល ខណៈអៀរឡង់ជាប្រទេសគាំទ្រសន្តិភាព គាំទ្រសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថាសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតមកពីហ្គាហ្សាបានវាយលុកអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០ នាក់។
ការវាយលុកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៤៥០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ ការរាប់របស់ក្រសួងមិនបែងចែករវាងយុទ្ធជន និងជនស៊ីវិលនោះទេ ប៉ុន្តែជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។ ជាមួយគ្នានេះភាគច្រើននៃប្រជាជននៅហ្គាហ្សាដែលមានជាង ២ លាននាក់ត្រូវបានផ្លាស់ទីលំនៅជាញឹកញាប់ច្រើនដង។ មន្ទីរពេទ្យដែលនៅតែដំណើរការបាននិយាយថា ពួកគេខ្វះថ្នាំ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត ខណៈដែលក្រុមជំនួយព្រមានពីភាពអត់ឃ្លានដែលកំពុងរីករាលដាល៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ