Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​៣​នាក់ និង​​ផ្ទះ​ជន់លិចជាង​៤ម៉ឺន​ខ្នង ព្រោះ​ទឹកជំនន់​នៅ​ថៃ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៣​នាក់បានស្លាប់នៅក្នុង​គ្រោះ​ទឹកជំនន់ថ្មី ដែលបានវាយ​ប្រហារ​ខេត្តចំនួន​​៤ នៅភាគខាងត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២៤។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោ​ង​តាម​​ការ​ចុះ​ផ្សាយ​របស់ Bangkok Post នៅ​ថ្ងៃ​ចន្ទ​នេះ លោក Phatsakorn Bunyalak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បាននិយាយថា ទឹកជំនន់នៅភាគខាងត្បូង​ បានជន់លិចផ្ទះយ៉ាងហោចណាស់ ៤៣ ៥៩៥​ខ្នងក្នុងស្រុកចំនួន​២៧ នៅ​​ខេត្ត Chumphon, Ranong, Surat Thani និង Nakhon Si Thammarat។

ខណៈពេលដែលទឹកជំនន់បានចាប់ផ្តើមស្រកក្នុងតំបន់ជាច្រើន អាជ្ញាធរក្នុងខេត្ត Surat Thani នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះ​កម្រិតទឹកទន្លេ Tapee បន្តកើនឡើង។ នេះបើយោងតាមរបាយការណ៍របស់ DDPM។

លោក Phatsakorn បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ថ្មី​នេះ បានឆក់យកជីវិតមនុស្ស ៣​នាក់នៅក្នុងខេត្ត Nakhon Si Thammarat ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ ដែលមានផ្ទះចំនួន ៣២ ៦០៨​ខ្នង​នៅ​ស្រុក​ចំនួន​១១ រងផលប៉ះពាល់។

សូម​​​ជម្រាប​ថា ចាប់តាំងពីថ្ងៃទី២២​ខែវិច្ឆិកា​មក​ ខេត្តចំនួន១១​ បានរាយការណ៍ពី​គ្រោះ​ទឹកជំនន់ ដែលប៉ះពាល់ដល់ផ្ទះចំនួន ៦៧៥ ១៦០​ខ្នង​ក្នុងស្រុកចំនួន​៩៨ នៅទូទាំងប្រទេស​ថៃ។ ទឹកជំនន់ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣២នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម