ព័ត៌មានអន្ដរជាតិ
រថក្រោះ Abrams ដ៏ទំនើបរបស់អាមេរិក ៣៨គ្រឿង ទៅដល់ដៃតៃវ៉ាន់ ហើយ
នៅថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រកាសទទួលបានរថក្រោះ Abrams ដ៏ទំនើបចំនួន៣៨គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកមកពង្រឹងសមត្ថភាពយោធារបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន ហើយនេះគឺជារថក្រោះថ្មីលើកដំបូងដែលអាមេរិក លក់ឲ្យតៃវ៉ាន់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួង រថក្រោះបានមកដល់កោះតៃវ៉ាន់ កាលពីរាត្រីថ្ងៃអាទិត្យ រួចក៏បញ្ជូនទៅកាន់មូលដ្ឋានហ្វឹកហ្វឺនទ័ពនៅតំបន់ Hsinchu ភាគខាងត្បូងទីក្រុងតៃប៉ិ។
តាមពិតទៅ តៃវ៉ាន់បានកុម្ម៉ង់ទិញរថក្រោះធុន M1A2 នេះចំនួន១០៨គ្រឿង តាំងតែពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែទើបតែឆ្នាំ២០២៤ប៉ុណ្ណោះ ដែលអាមេរិកដឹកមក៣៨គ្រឿងសិន ខណៈរថក្រោះនៅសេសសល់ទៀត ប្រហែលជាត្រូវបញ្ជូនមកនៅឆ្នាំ២០២៥និង២០២៦ខាងមុខ។
បច្ចុប្បន្ន នៅក្នុងកងរថក្រោះរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ គឺមានរថក្រោះ CM 11 Brave Tiger ផលិតនៅតៃវ៉ាន់ និងរថក្រោះ M60A3 ផលិតនៅសហរដ្ឋអាមេរិក សរុបចូលគ្នាប្រហែល ១ ០០០ គ្រឿងហើយការទទួលបានរថក្រោះថ្មីនេះទៀត វានឹងជួយកម្លាំងយោធាតៃវ៉ាន់ ឲ្យរឹតតែខ្លាំង។

តាំងពីដើមមក សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់តៃវ៉ាន់ ដែលទង្វើនេះ ធ្វើឲ្យទីក្រុងប៉េកាំងតែងក្តៅស្លឹកត្រចៀកជានិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការបញ្ជូនរថក្រោះពីសំណាក់អាមេរិក ទៅឲ្យទីក្រុងតៃប៉ិនាពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់ប្រទេសចិននោះទេ។
ដោយសារតែចិនតែងគំរាមនិងដាក់សម្ពាធលើខ្លួនជានិច្ចនោះ ឆ្នាំ២០២៥ តៃវ៉ាន់ នឹងអនុម័តកញ្ចប់ការពារក្នុងចំនួនទឹកប្រាក់ខ្ពស់បំផុត ២០.២៤ពាន់លានដុល្លារអាមេរិក ហើយគេជឿថា នៅឆ្នាំក្រោយៗទៀត តួលេខនឹងបន្តកើនឡើងជាលំដាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន៖ ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ធ្វើឲ្យខូចទំនាក់ទំនងក្រុងវ៉ាស៊ីនតោន-ប៉េកាំង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់