Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នឹង​បង្កើន​ចំនួន​ពលរដ្ឋ​ខ្លួនទ្វេដង​​​ឲ្យ​ទៅ​រស់នៅ​តំបន់ Golan ដែល​ដណ្ដើម​បាន​ពីស៊ីរី

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២៤ រដ្ឋាភិបាល​អ៊ីស្រាអែល បានអនុម័តជាឯកច្ឆ័ន្ទលើផែនការតម្លៃជាង ១១​លានដុល្លារ ដើម្បីលើកទឹកចិត្តដល់កំណើនប្រជាសាស្រ្ត​ឲ្យ​បាន​ទ្វេ​ដង​នៅក្នុង​តំបន់ Golan Heights ដោយនិយាយថា ការគំរាមកំហែងពីប្រទេសស៊ីរីនៅតែមាន បើទោះបីជាមេដឹកនាំក្រុមឧទ្ទាមដែលផ្ដួល​រំលំ​ប្រធានាធិបតី Bashar al-Assad កាលពីមួយសប្តាហ៍មុន បាន​​បង្ហាញ​​​​ពី​កាយវិការ​ទន់​ភ្លន់​ដាក់​​អ៊ីស្រាអែល​ក៏​ដោយ។

តំបន់ Golan Heights (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពង្រឹង​​តំបន់ Golan គឺជាការពង្រឹងរដ្ឋអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាពិសេសនៅពេលនេះ។ យើង​នឹង​បន្ត​កាន់កាប់​វា ធ្វើ​​វា​ឲ្យ​លូតលាស់ ហើយ​​និង​តាំង​ទីលំនៅ»។

អ៊ីស្រាអែល​ បាន​ដណ្តើម​យក​​តំបន់ Golan Heights ​ពី​ប្រទេស​ស៊ីរី ​ក្នុង​​សម័យ​សង្រ្គាម​​៦​​ថ្ងៃ​ឆ្នាំ​១៩៦៧ ហើយ​​​ដាក់​ចូល​​ជា​​ឧបសម្ព័ន្ធ​​​​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៨១។

កាល​​ពី​ឆ្នាំ២០១៩ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រ​​​ចំពោះអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើ​តំបន់ Golan។ យ៉ាង​ណា ប្រទេស​ភាគ​ច្រើន​​មិន​បានទទួលស្គាល់​នោះ​ទេ។ ស៊ីរី ទាមទារ​ឲ្យ​អ៊ីស្រាអែលដកខ្លួនចេញ ប៉ុន្តែអ៊ីស្រាអែលបដិសេធ ដោយលើកឡើងពីកង្វល់សន្តិសុខ។ ចំណែក​ឯ​កិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗ​ជុំវិញ​​បញ្ហា​តំបន់ Golan ក៏​បានបរាជ័យ​ផង​ដែរ។

អារ៉ាប៊ីសាអូឌីត កាតា និង​សហព័ន្ធ​អារ៉ាប់រួម​ បាន​នាំ​​គ្នា​ថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ដោយពណ៌នាថា វាជា «ការ​ប៉ុនប៉ង​ដោយចេតនា ដើម្បីពង្រីកការកាន់កាប់»។

លោក Avraham Levine អ្នកវិភាគ​នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ Alma ដែលមានឯកទេសខាងបញ្ហាប្រឈមផ្នែកសន្តិសុខ​នៅ​ភាគ​ខាង​ជើង​ព្រំដែន​អ៊ីស្រាអែល បាននិយាយថា ជនជាតិអ៊ីស្រាអែលប្រហែល ៣១ ០០០​នាក់ បានតាំងទីលំនៅ​ក្នុង​​តំបន់ Golan។ ប្រជាជន​នៅ​ទីនោះ មាន​ការងារ​​ភាគ​ច្រើនក្នុងវិស័យកសិកម្ម និងទេសចរណ៍។ ក្រៅ​តែ​ពី​ជនជាតិ​​អ៊ីស្រាអែល​ តំបន់ Golan មាន​ជនជាតិ​ភាគ​តិច​អារ៉ាប់ Druze រស់នៅ​ចំនួន​ ២៤ ០០០​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម