ព័ត៌មានអន្ដរជាតិ
មេដឹកនាំម៉ាឡេស៊ី តែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ ធ្វើជាទីប្រឹក្សាលើកិច្ចការអាស៊ាន
អ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជ្រើសតាំងធ្វើជាទីប្រឹក្សាផ្ទាល់ សម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២៥ នៅពេលដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

លោក អាន់វ៉ា បានប្រាប់នៅថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ថា តួនាទីរបស់លោក ថាក់ស៊ីន ក្នុងពេលម៉ាឡេស៊ីជាម្ចាស់ផ្ទះកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងក្លាយជាសមត្ថភាពក្រៅផ្លូវការមួយ អមជាមួយទីប្រឹក្សាមកពីប្រទេសមួយចំនួនក្នុងចំណោមរដ្ឋសមាជិកទាំង១០របស់អាស៊ាន។
សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន នៅក្នុងទឹកដីម៉ាឡេស៊ី។
លោក អាន់វ៉ា បាននិយាយអំពីលោក ថាក់ស៊ីន ក្នុងសន្និសីទកាសែតរួមជាមួយលោកស្រី Paetongtarn ថា៖ «សូមអរគុណចំពោះការយល់ព្រមចំពោះរឿងនេះ ព្រោះយើងត្រូវការអត្ថប្រយោជន៍នៃបទពិសោធន៍របស់រដ្ឋបុរសបែបនេះ»។
លោក ថាក់ស៊ីន អាយុ៧៥ឆ្នាំ គឺជាឥស្សរជនដ៏ប៉ិនប្រសប់លើនយោបាយថៃក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ លោកត្រូវបានគេហាមឃាត់មិនឲ្យកាន់តំណែង បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ហើយបាននិរទេសខ្លួននៅបរទេសអស់រយៈពេល ១៥ឆ្នាំ។
លោក ថាក់ស៊ីន បានវិលត្រឡប់ទៅប្រទេសថៃវិញនៅខែសីហាឆ្នាំ២០២៣ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ប៉ុន្តែត្រូវព្រះមហាក្សត្រថៃបន្ថយទោសមកត្រឹម ១ឆ្នាំវិញ។ លោក ថាក់ស៊ីន បានចំណាយពេលតែប៉ុន្មានម៉ោងនៅក្នុងពន្ធនាគារប៉ុណ្ណោះ មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោមហេតុផលសុខភាព។ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៦ខែ មុនពេលត្រូវដោះលែងនៅក្នុងខែកុម្ភៈ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ លោក ថាក់ស៊ីន បានបង្ហាញពីបំណងដើរតួនាទីជាអ្នកសម្រុះសម្រួល ក្នុងជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយរបបសឹក ដែលជាបញ្ហាប្រឈមដ៏ធំបំផុតរបស់លោក អាន់វ៉ា សម្រាប់តួនាទីធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ៕
ដោយ៖ ឈាង

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល