Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរខ្លាំងណាស់! មនុស្សម្នាក់ស្លាប់រាល់៥០វិនាទីម្តងនៅប្រេស៊ីល ដោយសារកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសនេះបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១,២៧៥នាក់និងឆ្លង ៤២,១០៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

This image has an empty alt attribute; its file name is image_2021-03-16_07-53-53-1024x576.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសប្រេស៊ីលកំពុងតែប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មីដែលឆ្លងខ្លាំងនិងសាហាវជាងវីរុសដើមទៅទៀត។ វីរុសនេះកំពុងធ្វើឲ្យមន្ទីរពេទ្យនៅក្នុងទីក្រុងធំៗភាគច្រើន ឈានទៅរកការដួលរលំ។

This image has an empty alt attribute; its file name is 89b1489c317f26baf982d4f5f90ac8ef-1-1024x682.jpg

កាលពីសប្តាហ៍មុន មានអ្នកស្លាប់ចំនួន១២,៨១៨នាក់នៅក្នុងប្រទេសប្រេស៊ីលដោយសារជំងឺកូវីដ១៩ ដោយមានអ្នកស្លាប់ជាមធ្យមចំនួន១,៨៣១នាក់ក្នុងមួយថ្ងៃ ពោលគឺមានអ្នកស្លាប់ម្នាក់រាល់៥០វិនាទីម្តង។ នេះគឺលើសពីចំនួនមធ្យម ដែលមានមនុស្សស្លាប់១,០០០នាក់ជារៀងរាល់ថ្ងៃកាលពីខែមករានិងកុម្ភៈ ហើយចង្អុលបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ។

This image has an empty alt attribute; its file name is image-11-1024x576.jpg

ឥឡូវនេះ ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងចំនួន ១១,៥២៥,៤៧៧ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧៩,៦០២នាក់។ នេះជាចំនួនអ្នកស្លាប់និងរីករាលដាលបំផុតខ្លាំងបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

This image has an empty alt attribute; its file name is 1000x563_cmsv2_1454c373-5525-5bae-9fbc-defc7dcd6ec9-5449346.jpg

សហរដ្ឋអាមេរិក ជាប្រទេសមានករណីឆ្លងនិងស្លាប់ដោយសារកូវីដខ្ពស់ជាងគេបំផុតនៅលើពិភពលោកពោលគឺមានការឆ្លងសរុប ៣០,១៣៦,៣៨៤ករណីនិងស្លាប់ ៥៤៧,៩៩១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូវីដនៅប្រេស៊ីលកើនលើស១១លានករណី បន្ទាប់ពីមនុស្ស៤៣,៨១២នាក់ឆ្លង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

ចុចអាន៖ វីដេអូទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដនៅប្រេស៊ីល មើលហើយសោកសង្រេងណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម