ព័ត៌មានអន្ដរជាតិ
ពូទីន៖ លោកខាងលិច បង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម រួចយកលេស ទៅបំភ័យប្រជាជនខ្លួនឯង
ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីការពារជាតិនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា គឺលោកខាងលិច ដែលកំពុងបង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម ហើយពេលទីក្រុងមូស្គូឆ្លើយតប ពួកគេបែរជាយកលេសទៅបំភ័យប្រជាជនខ្លួនឯងទៅវិញ។

តាមការចុះផ្សាយរបស់ RT, ប្រធានាធិបតីរុស្ស៊ីថ្លែងថា «មេដឹកនាំលោកខាងលិច ទៅបំភ័យប្រជាជនរបស់ពួកគេថា យើងនឹងវាយប្រហារនៅទីនោះ ដោយប្រើលេសនៃការគំរាមកំហែងរបស់រុស្ស៊ី។ យុទ្ធសាស្ត្រគឺសាមញ្ញ! ពួកគេរុញយើងទៅបន្ទាត់ក្រហម ដែលយើងមិនអាចថយក្រោយបាន ដល់ពេលយើងចាប់ផ្តើមឆ្លើយតប ពួកគេក៏ទៅបន្លាចប្រជាជនរបស់ពួកគេភ្លាម។ កាលពីដើម គេប្រើការគំរាមកំហែងរបស់សូវៀត ហើយឥឡូវគេយកឈ្មោះរុស្ស៊ីម្តង។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឲ្យប្រទេសរបស់យើងចុះខ្សោយ និងបរាជ័យជាយុទ្ធសាស្រ្ត តាមរយៈការបញ្ជូនអាវុធនិងជះលុយដោយខុសច្បាប់ ការបញ្ជូនទាហានស៊ីឈ្នួលនិងទីប្រឹក្សាយោធា ទៅឲ្យអ៊ុយក្រែន។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យជម្លោះរីកកាន់តែធំ»។
មិនត្រឹមប៉ុណ្ណឹង ប្រធានាធិបតីរុស្ស៊ីក៏បានថ្កោលទោសលោកខាងលិច ថាប៉ុនប៉ងយកច្បាប់របស់ខ្លួនទៅប្រើលើពិភពលោកទាំងមូល ទាំងដែលខ្លួនកំពុងធ្វើសង្រ្គាមខ្ចីដៃ ប្រឆាំងប្រទេសទាំងឡាយណាដែលមិននៅខាងខ្លួន ក្នុងនោះមានទាំងរុស្ស៊ីផងដែរ

លើសពីនេះ អង្គការណាតូកំពុងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន និងបង្កើតក្រុមប្រយុទ្ធនៅជិតព្រំដែនរុស្ស៊ី ខណៈទ័ពអាមេរិកនៅអឺរ៉ុប មានលើស១០ម៉ឺននាក់ហើយ។
ការព្រមានរបស់លោក ពូទីន កើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា រុស្ស៊ីបានពង្រីកសង្រ្គាមរួចហើយ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើង។
ថ្លែងកាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី និយាយថា «យើងទទួលបានទិន្នន័យបឋមរួចហើយថា រុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ទាហានកូរ៉េខាងជើង ក្នុងការវាយលុករបស់ពួកគេ»។ យោងតាមប្រធានាធិបតីអ៊ុយក្រែន, រុស្ស៊ីបានប្រើប្រាស់កងទ័ពកូរ៉េខាងជើងជាលើកដំបូង ក្នុងការវាយប្រហារនៅតំបន់ Kursk កាលពីខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ វិមានក្រឹមឡាំង មិនទាន់និយាយអ្វីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?