Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី តែង​តាំង​​ថាក់ស៊ីន​ជាទីប្រឹក្សា​ផ្ទាល់​​សម្រាប់​កិច្ចប្រជុំកំពូល​អាស៊ាន​

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim បាន​តែង​តាំង​អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ដែល​កំពុង​ឡើង​ឥទ្ធិពល​​​ជាថ្មី ជា «ទីប្រឹក្សាផ្ទាល់​» សម្រាប់​ដំណើរការ​រៀបចំ​​កិច្ច​​​​ប្រជុំ​​​​​កំពូល​អាស៊ាន​នៅ​ឆ្នាំ​​​២០២៥ ដែល​ប្រទេស​ម៉ាឡេស៊ី​​នឹង​ធ្វើជាម្ចាស់ផ្ទះ​។​​

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ រូបពីហ្វេសប៊ុករបស់លោក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​បណ្តាញ​សង្គមហ្វេសប៊ុក Seaia.co នៅថ្ងៃទី​​១៧ខែ​​ធ្នូនេះ ក្នុង​អំឡុង​សន្និសីទ​កាសែត​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​​ លោក ផែថងថាន ​ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី  លោក Anwar បានពន្យល់ថា លោកថាក់ស៊ីននឹងធ្វើការរួមជាមួយនឹងក្រុមមួយដែលមានតំណាងមកពីរដ្ឋសមាជិកអាស៊ាននានា។

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា និង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ ហ្វេសប៊ុកលោក​អាន់វ៉ា​

លោក Anwar ត្រូវ​បានស្រង់សម្តី​ដូច​បាន​និយាយ​ថា​៖​«ខ្ញុំ​បាន​សម្រេច​ចិត្ត​តែង​តាំង​ថាក់ស៊ីន​ជា​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ក្នុង​សមត្ថភាព​ជា​ប្រធាន​អាស៊ាន»។

មេដឹកនាំ​​ម៉ាឡេស៊ី ​លោក Anwar Ibrahim ​ដែល​ធ្លាប់​ដឹកនាំ​បក្ស​ប្រឆាំង​​​​​ជាង​២០ឆ្នាំ​ មុន​ឈ្នះ​ឆ្នោត​​ក្លាយ​ជា​​​​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាល​ពីខែ​​វិច្ឆិកា​ឆ្នាំ​២០២២ កំពុង​តែ​ប្រឹងប្រែង​​​​​​ស្តារ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ដែល​​ធ្លាក់​ចូល​ទៅ​ក្នុង​បំណុលចិន​ដែលរដ្ឋាភិបាល​​អាណត្តិ​មុន បាន​​​ធ្វើ​គម្រោង​ជាច្រើន​ជាមួយចិន។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវបាន​​​បណ្តេញ​ចេញ​ពីអំណាច​កាល​ពីឆ្នាំ​២០០៦ ក្នុងរដ្ឋប្រហារយោធា​មួយ​ពេលលោក​ដឹកនាំគណៈប្រតិភូ​​​ទៅ​ចូលរួម​ប្រជុំមហាសន្និបាទ​​អង្គការ​សហប្រជាជាតិ បាន​ងើប​ឡើង​វិញ​ក្នុងឆាក​នយោបាយថៃ​ ក្រោយ​គណៈបក្ស​ភឿថៃ​របស់​កូនស្រី និង អ្នកស្និទ្ធ​របស់លោក បានឈ្នះ​សម្រាប់​ការដឹកនាំ​​​រដ្ឋាភិបាល​ថៃ​​កាល​ពី​ឆ្នាំ​​មុន។

លោក ថាក់ស៊ីន បាន​រក្សា​ឥទ្ធិពល​នយោបាយ​ដ៏ខ្លាំង​ក្នុង​ស្រទាប់​​ប្រជាជន​ថៃ បើទោះបីជាលោក​រស់​នៅ​និរទេស​​ខ្លួន​អស់​រយៈពេលជិត​​២០​ឆ្នាំ​។ លោក ថាក់​ស៊ីន លេចមុខ​មាត់​កាន់តែ​ខ្លាំង​​ក្នុង​ស្រទាប់​នយោបាយថៃ​និង​​វេទិកា​ធុរកិច្ច​​នានា ពេលដែលកូនស្រីពៅរបស់​លោក បាន​កាន់​អំណាច​​​កាល​ពីខែ​​សីហា​ឆ្នាំនេះ បន្ទាប់​ពីរដ្ឋសភា​បណ្តេញ​លោក ថាវីស៊ីន​ចេញ​ពីអំណាច​តាមរយៈការ​បោះឆ្នោត​​មិន​​ទុកចិត្តមួយដោយសារតែការតែងតាំង​​រដ្ឋមន្ត្រី​ទីស្តីការគណរដ្ឋមន្ត្រី​ដែលមានប្រវត្តិជាប់​ពន្ធនាគារ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១១ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម