ព័ត៌មានអន្ដរជាតិ
ម្សិលមិញ ឥណ្ឌូណេស៊ីផ្អាកប្រើវ៉ាក់សាំង AstraZeneca តែថ្ងៃនេះថៃបន្តប្រើវិញ
រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែមីនាថា ឥណ្ឌូណេស៊ីនឹងផ្អាកការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ជុំវិញដំណឹងការកកស្ទះឈាមចំពោះអ្នកចាក់នៅតំបន់អឺរ៉ុប និងរង់ចាំការពិនិត្យរបស់អង្គការសុខភាពពភពលោក (WHO)។

ទីភ្នាក់ងារឱសថសាស្ត្រអឺរ៉ុបបាននិយាយថា មិនមានសញ្ញាណាមួយដែលរកឃើញពីបញ្ហានៃការចាក់វ៉ាក់សាំងនេះទេ នេះបើតាមការបញ្ជាក់ពី WHO កាលពីថ្ងៃសុក្រ ខណៈក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និយាយនៅថ្ងៃអាទិត្យថា ខ្លួនបានពិនិត្យមើល ហើយគ្មានភស្តុតាងនៃបញ្ហាប្រឈមណាមួយពាក់ព័ន្ធនឹងការកកស្ទះឈាមឡើយ។
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានប្រាប់សភាកាលពីថ្ងៃចន្ទថា ៖«ដើម្បីការពារ ភ្នាក់ងារចំណីអាហារ និងឱសថបានពន្យារពេលនៃការប្រើវ៉ាក់សាំង AstraZeneca រហូតដល់ទទួលបានការបញ្ជាក់ពី WHO»។
ប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំង AstraZeneca ចំនួន១.១លានដូសតាមរយៈគម្រោងសម្ព័ន្ធភាព COVAX នៅក្នុងខែនេះ និងគ្រោងនឹងទទួលយកប្រហែលជា១០លានដូសបន្ថែមទៀតនៅក្នុងពីរខែបន្ទាប់។
ពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca នេះដែរ ប្រទេសថៃដែលជាប្រទេសទី១នៅក្រៅតំបន់អឺរ៉ុបបានប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃសុក្រ ទី១២ ខែមីនា។

ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលមួយ លោក Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រនៅមន្ទីរពេទ្យ Siriraj Hospital បានបញ្ជាក់ថា ផែនការទទួលយកវ៉ាក់សាំងត្រូវបានពន្យារពេល បន្ទាប់ពីការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដាណឺម៉ាក ន័រវែស និងអ៉ិស្លង់ត្រូវបានពន្យារពេល។
ប៉ុន្តែនៅថ្ងៃអង្គារ ទី១៦ ខែមីនា នេះ មន្ត្រីថៃបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះវិញ ហើយលោកនាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រីគ្រោងនឹងរៀបចំពិធីទទួលជាមុន។
ផែនការចាក់វ៉ាក់សាំងរបស់ប្រទេសថៃពឹងផ្នែកខ្លាំងលើវ៉ាក់សាំង AstraZeneca ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកមួយដែលជាក្រុមហ៊ុនរបស់ស្តេចថៃសម្រាប់បំរ៉ុងចំនួន៦១លានដូសដល់ប្រជាជនថៃ។
ទោះបីជាយ៉ាងណា វ៉ាក់សាំង AstraZeneca ដែលថៃគ្រោងផលិតក្នុងស្រុកមិនទាន់រួចរាល់ទេដែលហោចណាស់ដល់ខែមិថុនាទើបរួចរាល់ ហើយកាលពីពីរសប្តាហ៍មុន ប្រទេសថៃបានចាប់ផ្តើមចាក់វ៉ាក់សាំង Sinovac៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ