Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកនៅមូស្គូ សម្លាប់មេទ័ពរុស្ស៊ី ដែលជាប្រធាន កងកម្លាំងនុយក្លេអ៊ែរ

បានផុស

នៅ

សារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤ថា មេទ័ពរុស្ស៊ីមួយរូបនិងជំនួយការរបស់គាត់ ត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងមូស្គូ។

(រូបថត៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគណៈកម្មការស៊ើបអង្កេតរុស្ស៊ី, លោក Igor Kirillov គឺជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី ហៅកាត់ NBC ហើយគាត់បានបាត់បង់ជីវិត នៅពេលគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិចដែលទុកចោល ត្រូវគេបញ្ជាពីចម្ងាយឲ្យផ្ទុះ ខណៈគាត់ដើរចេញពីផ្ទះ។

ពាក់ព័ន្ធរឿងនេះ មិនទាន់មានខាងណាចេញមុខទទួលខុសត្រូវនោះទេ ប៉ុន្តែរុស្ស៊ី បានចាប់ផ្តើមការស៊ើបអង្កេតហើយ ដោយសង្ស័យថា នេះជាស្នាដៃរបស់អ៊ុយក្រែន។

លោក Igor Kirillov (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

លោក Kirillov វ័យ៥៤ឆ្នាំ បានដឹកនាំ​ NBC ចាប់តាំងពីឆ្នាំ២០១៧មក ហើយបានក្លាយជាមន្ត្រីយោធាមានមុខមានមាត់ខ្លាំង ដោយសារតែគាត់ចេះដឹងជ្រៅជ្រះអំពីរឿងដែលអ៊ុយក្រែននិងសហរដ្ឋអាមេរិក ប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ។

គាត់ក៏អះអាងមានព័ស្តុតាង ដែលបង្ហាញថា​ សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការជាបណ្តាញក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រនៅប្រទេសអ៊ុយក្រែននិងកន្លែងផ្សេងទៀត ដែលជាការគំរាមកំហែងធំធេងដល់ប្រជាជនស៊ីវិលផងដែរ។

កាលពីខែតុលា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើលោក Kirillov ដោយនិយាយថា បុរសម្នាក់នេះជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយដើរតួសំខាន់ក្នុងការបំភ្លៃព័ត៌មានរបស់វិមានក្រឹមឡាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ លោកខាងលិច បង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម រួចយកលេស ទៅបំភ័យប្រជាជនខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម