Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំង, សីតុណ្ហភាពធ្លាក់ចុះដល់ ១អង្សាសេ

បានផុស

នៅ

អាកាសធាតុខែរងានៅតំបន់ភាគខាងជើងប្រទេសវៀតណាម បានចុះត្រជាក់ខ្លាំង ដោយសីតុណ្ហភាពពេលព្រឹកក្នុងស្រុក Tam Duong នៃខេត្ត Lai Chau បានធ្លាក់ដល់ ១អង្សាសេ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រវៀតណាម, នេះគឺជាសីតុណ្ហភាពចុះទាបបំផុតចាប់តាំងពីដើមរដូវរងាឆ្នាំ២០២៤-២០២៥។

មិនមែនតែស្រុក Tam Duong នៃខេត្ត Lai Chau ទេ, តំបន់ផ្សេងដែលចុះត្រជាក់ខ្លាំងមានដូចជា ឃុំ Co Noi នៃខេត្ត Son La និងស្រុក Sa Pa នៃខេត្ត Lao Cai ដោយសីតុណ្ហភាពពេលព្រឹកនៅទីនោះ ចុះដល់ ៦អង្សាសេ។

(រូបថត៖ VN Express)

យ៉ាងណា វាជារឿងធម្មតាដែលភាគខាងជើងវៀតណាម តែងជួបប្រទះសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះក្នុងរដូវរងា។ ជាក់ស្តែង កំពូលភ្នំ Fansipan ក្នុងខេត្ត Lao Cai ដែលជាកំពូលភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន ថែមទាំងគ្របដណ្តប់ដោយព្រឹលទៀតផង ខណៈសីតុណ្ហភាពធ្លាក់ចុះដល់ ០ អង្សាសេកាលពីប៉ុន្មានឆ្នាំមុន។

ជុំវិញបញ្ហាអាកាសធាតុរដូវរងាឆ្នាំនេះ ភ្នាក់ងារឧតុនិយមវៀតណាម បានព្យាករថា ខែក្រោយ សីតុណ្ហភាពនឹងបន្តធ្លាក់ចុះ ហើយអាកាសធាតុនឹងត្រជាក់ខ្លាំងជាងនេះទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម