ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង និងរុស្ស៊ី រងទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក
ក្រសួងរតនាគារ បានប្រកាសកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង និងរុស្ស៊ី ដោយផ្តោតសំខាន់លើសកម្មភាពហិរញ្ញវត្ថុ និងការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូ។

វាជាវិធានការចុងក្រោយបង្អស់មួយរបស់អាមេរិក ក្នុងគោលបំណងបង្អាក់ការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមនៅអ៊ុយក្រែន។ វិធានការថ្មី មានការដាក់ទណ្ឌកម្មលើធនាគារ ឧត្តមសេនីយ៍ និងមន្ត្រីមួយចំនួនរបស់កូរ៉េខាងជើង ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។
ធនាគារកូរ៉េខាងជើង និងក្រុមហ៊ុនដឹកប្រេងរុស្ស៊ី ដែលរងទណ្ឌកម្ម រួមមាន ធនាគារ Golden Triangle, ធនាគារ Korea Mandal Credit, ក្រុមហ៊ុន Vostok Trading, ក្រុមហ៊ុន DV Ink, ក្រុមហ៊ុន Novosibirskoblgaz, ក្រុមហ៊ុន Sibregiongaz និងក្រុមហ៊ុន Okryu Trading។
ចំណែកឯបុគ្គល ដែលរងទណ្ឌកម្ម មានដូចជា លោក Kim Yong Bok អនុមេបញ្ជាការកងទ័ពប្រជាជនកូរ៉េ, លោក Ri Pong Chun មេបញ្ជាការកងកម្លាំងពិសេសកូរ៉េខាងជើង និងក្រុមឧត្តមសេនីយ៍ដែលដឹកនាំកងកម្លាំងកូរ៉េខាងជើងទៅជួយច្បាំងនៅរុស្ស៊ី។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ក្រសួងការបរទេសកូរ៉េខាងត្បូង បានដាក់បញ្ជីខ្មៅបុគ្គលចំនួន ១១នាក់ និងអង្គភាពចំនួន ១៥ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី។
ការដាក់ទណ្ឌកម្ម និងការដាក់បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅនេះ ធ្វើឡើងស្របពេលដែលប្រទេសចំនួន១០ រួមមាន អាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន និងសហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារនេះ ថ្កោលទោសទំនាក់ទំនងយោធារវាងក្រុងព្យុងយ៉ាង និងក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍ បានរៀបរាប់ថា ការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជា «ការពង្រីកជម្លោះដ៏គ្រោះថ្នាក់» និងជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» ដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំង១០ បានជំរុញឲ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីទឹកដីរុស្ស៊ី។
សូមបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសេដ្ឋកិច្ចយ៉ាងស្អិតល្មួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមិថុនា ដោយមេដឹកនាំទាំង២ បានចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
កិច្ចសហប្រតិបត្តិការយោធានេះ បានបង្កជាសញ្ញាព្រមានជាអន្តរជាតិ ដោយអាមេរិក អ៊ុយក្រែន និងកូរ៉េខាងត្បូង បានថ្កោលទោសកូរ៉េខាងជើងចំពោះការបញ្ជូនសម្ភារៈយោធា និងកងទ័ពជាង ១០ ០០០នាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងក្រុងកៀវ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ