Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​បង្កើន​ការ​ប្រុងប្រយ័ត្ន​​​ទ្វេដង ខណៈមាន​ខ្យល់ពុលកាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

ប្រទេសឥណ្ឌាបានរឹតបន្តឹងការការពារទ្វេដងក្នុងគោលបំណងជួយសាធារណជនទប់ទល់នឹងការបំពុលក្នុងរយៈពេល ២៤ម៉ោងសម្រាប់ទីក្រុងញូវដេលី និងតំបន់ជុំវិញទីក្រុងនេះ បន្ទាប់ពីគុណភាពខ្យល់ធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី១៧ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញប្រកាសចុងក្រោយបំផុតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទបន្ទាប់ពីសន្ទស្សន៍គុណភាពខ្យល់ (AQI) បានកើនឡើងលើសពី៤០០ នៅលើមាត្រដ្ឋានពី ០ទៅ៥០០ ដែលប្រែទៅជា «ធ្ងន់ធ្ងរ» បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងស្ថាប័នរដ្ឋាភិបាលដែលមានភារកិច្ចគ្រប់គ្រងការបំពុល។

កាលពីព្រឹកថ្ងៃចន្ទ ការណែនាំសម្រាប់សិស្សសាលាត្រូវបានដាក់ចេញ ដោយកំណត់ចំពោះកុមារដែលរៀនថ្នាក់ទី១ រហូត​ដល់ថ្នាក់ទី៥ប្តូរទៅរៀនតាម​អនឡាញ ប៉ុន្តែក្រោយមកត្រូវបានពង្រីកដល់គ្រប់​ថ្នាក់ទាំងអស់ លើកលែងតែថ្នាក់​ទី១០ និង១២។ លើសពីនេះ សេចក្តីណែនាំដែលចេញដោយការិយាល័យរដ្ឋាភិបាលបានណែនាំឲ្យបុគ្កលិកធ្វើការពីផ្ទះ។

បើតាមការវាស់​ដោយ AQI នៅញូវដេលី គឺ៤២៤ នៅព្រឹកថ្ងៃអង្គារ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ៥.៩ អង្សារសេ ដែល​ធ្វើឲ្យទីក្រុងនេះត្រូវបានគ្របដណ្ដប់ដោយអ័ព្ទពុល និងបណ្ដាលឲ្យមានការលំបាកក្នុងការមើលឃើញជាពិសេសសម្រាប់ការហោះហើរនៅអាកាសយានដ្ឋាន។ គណៈកម្មាការសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់បានសន្មតថា «ការ​កើន​ឡើង​យ៉ាងខ្លាំងនៃការបំពុលខ្យល់ គឺដោយសារលក្ខខណ្ឌអាកាសមិនអំណោយផលនិងខ្យល់ស្ងប់ពេក»។

គណៈកម្មាការនេះក៏បានបញ្ជាឱ្យហាមឃាត់ការងារសាងសង់ភាគច្រើនផងដែរ។ លើសពីនេះបានណែនាំ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើម សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ឬជំងឺរ៉ាំរ៉ៃផ្សេងទៀត គួរតែជៀសវាងសកម្មភាពដែលចេញក្រៅផ្ទះ ហើយស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

(រូបភាព៖ AP)

គួរបញ្ជាក់ថាប្រទេសឥណ្ឌាភាគខាងជើងជួបប្រទះការបំពុលយ៉ាងធ្ងន់ធ្ងររៀងរាល់រដូវរងា នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ និងការបំភាយខ្យល់ត្រជាក់ ធូលីសំណង់ និងផ្សែងចេញពីភ្លើងឆេះដីស្រែដែលដុតដោយខុសច្បាប់នៅក្នុងរដ្ឋដែលសម្បូរការធ្វើកសិកម្មដូចជារដ្ឋ Punjab, Haryana និង Uttar Pradesh ។

ទីក្រុងញូវដេលីធ្លាប់បានកត់ត្រាការបំពុលខ្ពស់បំផុតរបស់ខ្លួនសម្រាប់រដូវកាលនេះកាលពីខែមុននៅពេលដែល AQI ឡើងដល់ ៤៩៤ ។ តុលាការកំពូលរបស់ប្រទេសនេះក៏បានលើកយករឿងនេះដែរ ហើយនៅក្នុងខែតុលា វាបានកំណត់ការរស់នៅក្នុងបរិយាកាសគ្មានការបំពុលថាជា «សិទ្ធិជាមូលដ្ឋាន» ដែលរដ្ឋាភិបាលនឹងត្រូវដោះស្រាយ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម