Connect with us

ព័ត៌មានអន្ដរជាតិ

ទារក​ជាង ៨ ០០០​នាក់​នៅ​ហ្គាហ្សា ប្រឈម​ហានិភ័យ ព្រោះ​ខ្វះខាត​ទឹកដោះគោ

បានផុស

នៅ

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា ការផ្គត់ផ្គង់ទឹកដោះគោសម្រាប់ទារករបស់ខ្លួនជិត​អស់ហើយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលធ្វើឲ្យ​ជីវិតរបស់ទារកជាង ៨ ៥០០​នាក់ស្ថិតក្នុងហានិភ័យ។

ទារក​ដែល​នៅ​តំបន់​ហ្គាហ្សា (រូបភាព៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UNRWA បាន​បង្ហោះសារ​នៅ​លើ​បណ្ដាញ​សង្គម X ថា នៅសល់តែទឹកដោះគោទារក ៦​កេស​ប៉ុណ្ណោះសម្រាប់​ការ​ចែកចាយ ខណៈដែលទារកប្រហែល ៨ ៥០០​នាក់នៅ​ហ្គាហ្សា កំពុង​ពឹងផ្អែកលើ​មជ្ឈមណ្ឌល​សុខភាព UNRWA ដើម្បីទទួលបានទឹកដោះគោ។

UNRWA បាន​​បន្ថែម​​ថា៖ ​​​​«ដោយ​មាន​មនុស្សជាង ២០​ម៉ឺន​នាក់ដែលពឹងផ្អែកលើមជ្ឈមណ្ឌលនេះសម្រាប់ការថែទាំសុខភាពបឋម កង្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរធ្វើ​ឲ្យ​មនុស្សជាច្រើន រួមទាំងទារកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ»។

បច្ចុប្បន្ន កុមារប្រហែល ១៩ ០០០​នាក់នៅក្នុង​តំបន់​ហ្គាហ្សា កំពុង​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ក្នុងអំឡុងពេល​៤ខែចុងក្រោយ​នេះ ពោល​គឺ​​តួ​លេខ​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ដើម​ឆ្នាំ។

UNRWA បានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់ មានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការបាត់បង់អាយុជីវិតបន្ថែមទៀត។

គួរ​បញ្ជាក់​ថា ស្ថានការណ៍​មនុស្សធម៌​ដ៏​អាក្រក់​នេះ​ កើត​មាន​ចំពេល​​​អរិភាព​កំពុង​បន្ត​រវាង​អ៊ីស្រាអែល និង​ក្រុម​​សកម្ម​ប្រយុទ្ធ​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧​ខែតុលាឆ្នាំ​២០២៣ មនុស្សជាង ៤៥ ០០០​នាក់នៅហ្គាហ្សាត្រូវបានសម្លាប់ ហើយការបំផ្លិចបំផ្លាញ​ដ៏​សម្បើម​ បានធ្វើ​ឲ្យ​វិបត្តិកាន់តែធ្ងន់ធ្ងរឡើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម