ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
តាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent នៅថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤, សេវាសន្តិសុខអ៊ុយក្រែនហៅកាត់ SBU បានចេញមុខអះអាងទទួលខុសត្រូវថា ខ្លួនជាអ្នកនៅពីក្រោយប្រតិបត្តិការបំផ្ទុះគ្រាប់បែកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី នៅទីក្រុងមូស្គូ។

ក្នុងសេចក្តីប្រកាសដែលក៏ត្រូវបានផ្សាយបន្តដោយ Reuters ផងដែរនោះ បានឲ្យដឹងថា «លោក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី គឺជាឧក្រិដ្ឋជនសង្គ្រាមនិងជាគោលដៅស្របច្បាប់របស់អ៊ុយក្រែន ព្រោះគាត់ជាអ្នកចេញបញ្ជាឲ្យប្រើប្រាស់អាវុធគីមីដែលគេហាមឃាត់ ដើម្បីប្រឆាំងនឹងយោធាទីក្រុងកៀវ។ ដូច្នេះ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ គឺចៀសមិនរួចឡើយ»។
សូមបញ្ជាក់ជាថ្មី លោក Kirillov បានបាត់បង់ជីវិត នៅពេលគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិចដែលទុកចោល ត្រូវគេបញ្ជាពីចម្ងាយឲ្យផ្ទុះ ខណៈគាត់ដើរចេញពីផ្ទះក្នុងទីក្រុងមូស្គូ។

លោក Kirillov កើតនៅថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៧០ ក្នុងទីក្រុង Kostroma ភាគខាងលិចប្រទេសរុស្ស៊ី។ គាត់បានចូលរៀននៅសាលា Kostroma Higher Military Command of Chemical Defence ដោយបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៧។
ចន្លោះឆ្នាំ១៩៩១ដល់១៩៩៥ គាត់បានបម្រើការជាមេបញ្ជាការកងអនុសេនាតូចនៅក្នុងក្រុមកងកម្លាំងប៉ែកខាងលិចនៃប្រទេសអាល្លឺម៉ង់ និងយុទ្ធភូមិទីក្រុងមូស្គូ។

ក្រោយបញ្ចប់ការសិក្សា លោកបានកាន់កាប់មុខតំណែងជាច្រើននៅក្នុងកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីរបស់ប្រទេសរុស្ស៊ី ហើយទីបំផុតបានក្លាយជាប្រធាននៅទីនោះក្នុងឆ្នាំ២០១៧។
ពេញមួយអាជីពជាយោធា គាត់បានជួយអភិវឌ្ឍប្រព័ន្ធសព្វាវុធធុនធ្ងន់ TOS-2 Tosochka។ យ៉ាងណា គាត់ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់អាវុធគីមី ដែលគេហាមឃាត់ក្នុងអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែនព្រមទាំងសារធាតុពុល Chloropicrin ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមូស្គូ សម្លាប់មេទ័ពរុស្ស៊ី ដែលជាប្រធាន កងកម្លាំងនុយក្លេអ៊ែរ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង