ព័ត៌មានអន្ដរជាតិ
តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?
ឆ្លើយតបទៅការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ដែលថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានសមគំនិត ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី លោក Igor Kirillov, សហរដ្ឋអាមេរិក បានចេញមុខបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីឡើយ ចំពោះការវាយប្រហារនេះ។

តាមការចុះផ្សាយរបស់ Moscow Times នៅថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤, អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Matthew Miller និយាយថា «ខ្ញុំសូមប្រាប់ថា សហរដ្ឋអាមេរិក មិនបានដឹងអ្វីមុនឡើយនៃការសម្លាប់នេះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ»។
យ៉ាងណា លោក Miller បានចង្អុលចំៗថា មេទ័ពរុស្ស៊ីម្នាក់នេះបានប្រព្រឹត្តអំពើឃោរឃៅច្រើនណាស់ ហើយជាអ្នកបញ្ជាឲ្យប្រើសារធាតុគីមីនៅលើសមរភូមិ បំពានសិទ្ធិសញ្ញាអាវុធគីមី។

លោក Kirillov គឺជាមន្ត្រីយោធាឋានៈខ្ពស់បំផុត ដែលត្រូវធ្វើឃាតចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការវាយលុកអ៊ុយក្រែនមក។ គាត់និងជំនួយការបានបាត់បង់ជីវិត នៅពេលគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិច ត្រូវគេបញ្ជាពីចម្ងាយឲ្យផ្ទុះ ខណៈគាត់ដើរចេញពីផ្ទះក្នុងទីក្រុងមូស្គូ។
ភ្លាមៗនោះ សេវាសន្តិសុខអ៊ុយក្រែនហៅកាត់ SBU បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយបញ្ជាក់ថា «លោក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី (NBC) គឺជាឧក្រិដ្ឋជនសង្គ្រាមនិងជាគោលដៅស្របច្បាប់របស់អ៊ុយក្រែន ព្រោះគាត់ជាអ្នកចេញបញ្ជាឲ្យប្រើប្រាស់អាវុធគីមីដែលគេហាមឃាត់ ដើម្បីប្រឆាំងនឹងយោធាទីក្រុងកៀវ។ ដូច្នេះ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ គឺចៀសមិនរួចឡើយ»។

លោក Kirillov វ័យ៥៤ឆ្នាំ បានដឹកនាំ NBC ចាប់តាំងពីឆ្នាំ២០១៧មក ហើយបានក្លាយជាមន្ត្រីយោធាមានមុខមានមាត់ខ្លាំង ដោយសារតែគាត់ចេះដឹងជ្រៅជ្រះអំពីរឿងដែលអ៊ុយក្រែននិងសហរដ្ឋអាមេរិក ប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ។
គាត់ក៏អះអាងមានព័ស្តុតាង ដែលបង្ហាញថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការជាបណ្តាញក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រនៅប្រទេសអ៊ុយក្រែននិងកន្លែងផ្សេងទៀត ដែលជាការគំរាមកំហែងធំធេងដល់ប្រជាជនស៊ីវិលផងដែរ។
កាលពីខែតុលា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើលោក Kirillov ដោយនិយាយថា បុរសម្នាក់នេះជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយដើរតួសំខាន់ក្នុងការបំភ្លៃព័ត៌មានរបស់វិមានក្រឹមឡាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ