Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មីដ៏មានអនុភាព, គេសង្ស័យថា ជាការត្រៀមធ្វើសង្គ្រាមជាមួយ ណាតូ

បានផុស

នៅ

ប្រទេសរុស្ស៊ី បានប្រកាសពីការអភិវឌ្ឍប្រព័ន្ធមីស៊ីលអន្តរទ្វីបថ្មីដ៏មានឥទ្ធិពល ដែលខ្លាំងដូចមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik អ៊ីចឹង ហើយការបង្កើនសមត្ថភាពកងកម្លាំងមីស៊ីលនេះ ត្រូវបានក្រុមអ្នកជំនាញសង្ស័យថា ជាការត្រៀមខ្លួន សម្រាប់សង្គ្រាមជាមួយអង្គការណាតូ។

(រូបថត៖ ក្រសួងការពារជាតិ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីដ៏មានអនុភាពនេះ ត្រូវបានប្រកាសដោយឧត្តមសេនីយ៍ផ្កាយ៣ Sergey Karakaev មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ (SMF) កាលពីថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤ ដែលជាខួប៦៥ឆ្នាំនៃការបង្កើត SMF។ 

តាមការចុះផ្សាយរបស់ RT, លោក Karakaev អះអាងថា មីស៊ីលថ្មីនេះ មិនអន់ជាង Avangard និង Oreshnik ទេ។ វាសុទ្ធតែអាចបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគ្មានប្រព័ន្ធការពារមីស៊ីលណា អាចបញ្ឈប់បាន។ បច្ចុប្បន្នមីស៊ីលថ្មី កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ ហើយអាចសម្រេចរួចរាល់និងដាក់ឲ្យធ្វើប្រតិបត្តិការ ក្នុងពេលឆាប់ៗ។

រឿងនេះ កំពុងបង្កជាក្តីបារម្ភ ខណៈក្រុមអ្នកវិភាគអន្តរជាតិ ដាក់ការសង្ស័យថា វាអាចជាការរៀបជើងព្រួលរបស់រុស្ស៊ី ដើម្បីបង្កើនកម្លាំង មុនពេលសង្គ្រាមជាមួយលោកខាងលិច អាចនឹងផ្ទុះឡើងនាពេលណាមួយ។

ឧត្តមសេនីយ៍ផ្កាយ៣ Sergey Karakaev (រូបថត៖ TASS)

សេចក្តីប្រកាសនេះកើតឡើង មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថា ប្រព័ន្ធមីស៊ីលលឿនជាងសំឡេង Oreshnik ថ្មីរបស់រុស្ស៊ី គឺជាអាវុធដ៏សំខាន់ ទុកឆ្លើយតបទៅអាមេរិក បើហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអឺរ៉ុបខាងលិចមែន។

ការប្រកាសនេះទៀតសោត កើតឡើងក្រោយពេល រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អាន់ដ្រេ បេលូសូហ្វ អំពាវនាវឲ្យប្រទេសត្រូវត្រៀមខ្លួនចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេល១០ឆ្នាំខាងមុខ។

ក្នុងជំនួបជាមួយក្រុមមន្ត្រីកំពូលៗនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ លោកព្រមានថា ជម្លោះរវាងទីក្រុងមូស្គូនិងសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ នៅតែបន្តក្នុងទ្រង់ទ្រាយធំទៅៗ។ ដូច្នេះក្នុងលក្ខខណ្ឌបែបនេះ គោលដៅធំដែលក្រសួងការពារជាតិត្រូវធានាឲ្យបាន នោះគឺត្រូវត្រៀមខ្លួនឲ្យបានពេញលក្ខណៈសម្រាប់ការវិវត្តនៃស្ថានភាពដ៏អាក្រក់។

ចំណែកកាលពីសប្តាហ៍មុន ប្រមុខអង្គការណាតូលោក Mark Rutte ក៏ព្រមានឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវត្រៀមខ្លួនចំពោះការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ដែលអាចកើតឡើងក្នុងរយៈពេលពី៤ទៅ៥ឆ្នាំទៀត ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២៥ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៦ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម