ព័ត៌មានអន្ដរជាតិ
ចិន ប្រហារជីវិតអតីតមន្ត្រីកំពូលម្នាក់ ពីបទពុករលួយ ពាក់ព័ន្ធទឹកប្រាក់ ៤១២លានដុល្លារ
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤, ប្រទេសចិន បានប្រហារជីវិតអតីតមន្ត្រីកំពូលម្នាក់ ដែលត្រូវកាត់ទោសពីបទអំពើពុករលួយ ពាក់ព័ន្ធទឹកប្រាក់ជាង ៣ពាន់លានយ័ន (៤១២លានដុល្លារអាមេរិក)។

ក្នុងខែកញ្ញាឆ្នាំ២០២២ តុលាការក្នុងតំបន់ស្វយ័ត North Inner Mongolia រកឃើញថា លោក Li Jianping អាយុ៦៤ឆ្នាំ ដែលជាអតីតលេខាគណៈកម្មាធិការការងារបក្សកុម្មុយនិស្តនៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Hohhot មានពិរុទ្ធពីបទឧក្រិដ្ឋកម្ម រួមទាំងការស៊ីសំណូក, រឹបអូសយកថវិការដ្ឋ និងឃុបឃិតជាមួយក្រុមឧក្រិដ្ឋកម្ម ហើយគាត់ក៏ត្រូវកាត់ទោសប្រហារជីវិត។
លុះមកដល់ខែសីហាឆ្នាំនេះ គាត់បានចាញ់បណ្តឹងឧទ្ធរណ៍។ សាលក្រមក៏ត្រូវបានអនុម័តដោយតុលាការប្រជាជនកំពូលចិន ហើយការប្រហារជីវិត បានធ្វើឡើងកាលពីថ្ងៃអង្គារ។

តុលាការកំពូលរកឃើញថា លោក Li បានយកប្រាក់ជាង១៩៧លានដុល្លារ ពីមូលនិធិក្រុមហ៊ុនរដ្ឋ ទៅប្រើមិនត្រឹមត្រូវតាមរយៈមធ្យោបាយបោកប្រាស់ ខណៈក្នុងនោះ មានប្រាក់ជាង៣៩.៦លានដុល្លារ មិនទាន់យកបានមកវិញនៅឡើយទេ។
លើសពីនេះ គាត់ថែមទាំងស៊ីសំណូកជាង ៧៩.២លានដុល្លារផងដែរ ហើយកិបកេងមូលនិធិរដ្ឋជាង ១៣៧លានដុល្លារទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីអាណត្តិទី៣ក្នុងឆ្នាំ២០២២មក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយដោយមិនយល់យោគឡើយ។ ជាក់ស្តែង មហាសេដ្ឋីនិងធនាគារិកជាច្រើននាក់ ត្រូវបានបណ្តេញចេញពីបក្ស ឬជាប់គុកក្នុងប្រតិបត្តិការបោសសម្អាតនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន កាត់ទោសប្រហារជីវិតឃាត ក ម្នាក់ពីបទសម្លាប់រង្គាល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ