Connect with us

ព័ត៌មានអន្ដរជាតិ

ភាពយន្តឯកសារបង្ហាញរឿងពិតរបស់ជំទាវទីមួយ ផ្ទុះការទាក់ទាញពេញផ្ទៃប្រទេសកូរ៉េខាងត្បូង

បានផុស

នៅ

ក្នុង​បរិបទ​នៃ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កូរ៉េ​កាន់​តែ​ខ្លាំង ភាពយន្ត​ឯកសារក្រោមចំណងជើងថា «First Lady» ដែលបាន​ចេញ​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ​ ពេលនេះកំពុងទាក់ទាញទស្សនិកជនយ៉ាងភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស ខណៈដែលរឿងនេះ ​បង្ហាញ​យ៉ាង​លម្អិត​ពី​លក្ខណៈ​ពិត​របស់លោក Yoon Suk Yeol តាមរយៈភរិយា Kim Keon Hee។

ស្នាដៃរបស់នាយក Ae Mong ត្រូវបានបង្ហាញនៅរោងកុនធំៗដូចជា CGV, Megabox និង Lotte Cinema។ លើសពីនេះ រោងកុនឯករាជ្យដូចជា រោងមហោស្រព Dongducheon Munhwa ក្នុងខេត្ត Gyeonggi-do និងរោងកុនសិល្បៈ Andong Jungang នៅ Andong ខេត្ត Gyeongsang ខាងជើងក៏មានការបញ្ចាំងផងដែរ។

ខ្សែភាពយន្តនេះ ត្រូវបានគេចាត់ទុកថា លេចចេញក្នុងពេលដ៏ត្រឹមត្រូវ ហើយភ្លាមៗនោះ វាស្រាប់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកូរ៉េយ៉ាងច្រើន។ ក្រុមប្រឹក្សាភាពយន្តកូរ៉េបានកត់ត្រាថា រឿង «First Lady» បានទាក់ទាញអ្នកទស្សនាភាពយន្តចំនួន ៤ ៨២២ នៅថ្ងៃចាក់បញ្ចាំងរបស់ខ្លួនលើកដំបូង។

រោងមហោស្រព CGV Sinchon Artreon នៅទីក្រុង Sinchon បានរាយការណ៍ថាកៅអីទាំង១៣២ត្រូវបានលក់អស់កាលពីថ្ងៃទី ១២ខែធ្នូ។ ទន្ទឹមនឹងនោះ រោងកុនផ្សេងទៀតក៏បានបញ្ជាក់ថា ការលក់សំបុត្របានជិតដល់កម្រិតអតិបរមារបស់ពួកគេ។ ចំនួន​នេះ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ចុង​សប្តាហ៍ ក្នុងថ្ងៃទី១៣ ដល់ ថ្ងៃ១៥ ធ្នូ ដោយ​មាន​អ្នក​ចូល​មើល ២៦ ០៩៧​នាក់។ យោងតាមសារព័ត៌មាន No Cut News ចំនួនទស្សនិកជនដែលមករោងភាពយន្តដើម្បីទស្សនា First Lady គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែធ្នូ មានចំនួន ៣៣ ១៤៥ នាក់ឯណោះ។

ខ្សែភាពយន្តនេះបានជាប់ចំណាត់ថ្នាក់ទី ៨ នៃប្រាក់ចំណូលពីប្រអប់សំបុត្រនៅថ្ងៃទី ១៣ និង ១៤ ខែធ្នូ ដែលជាពេលវេលាដែលសភាជាតិកូរ៉េបោះឆ្នោតចោទប្រកាន់លោក Yoon ។ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​អនុម័ត ចំណាត់​ថ្នាក់​របស់​ខ្សែ​ភាព​យន្ត​បាន​កើន​ឡើង​លេខ​៣​ដល់​លេខ​៥ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ អត្រាលក់អាសនៈក៏បានកើនឡើងប្រហែល ១០% ពី ៣៧.៧% នៅថ្ងៃបោះឆ្នោតដល់ ៤៧.៤% នៅថ្ងៃទី ១៥ ខែធ្នូ។

ក្រៅ​ពី​នេះ ចំនួន​ការ​ចាក់​បញ្ចាំង​ក៏​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ First Lady មានការចាក់បញ្ចាំងចំនួន ៧៤ នៅទូទាំង ៥៤ រោងមហោស្រពនៅថ្ងៃចេញផ្សាយរបស់វា។ មួយថ្ងៃក្រោយមក ចំនួននៃការបញ្ចាំងបានកើនឡើងដល់ ១០៦ ក្នុង ៥៩ រោងកុន។ នៅថ្ងៃទី ១៤ ខែធ្នូមានការចាក់បញ្ចាំងចំនួន១៦២នៅលើរោងកុនចំនួន៧៥។ គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ចំនួននេះគឺ ២០៦ ចាក់បញ្ចាំងក្នុង ១០០ រោងភាពយន្ត។

ខ្លឹមសារនៃភាពយន្តឯកសារនេះ និយាយអំពីរឿងអាស្រូវរបស់ភរិយាលោកប្រធានាធិបតីកូរ៉េ Yoon Suk Yeol គឺលោកស្រី Kim Keon Hee ​ដោយបង្ហាញពីភាពចម្រូងចម្រាសជាច្រើនអំពីស្ត្រីដែលកើតក្នុងឆ្នាំ ១៩៧២ រួមទាំងការចោទប្រកាន់ពីបទសូកប៉ាន់ ការទទួលកាបូបអ្នករចនា និងការជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋជាច្រើនថែមទៀត។

លើសពីនេះ តាមរយៈបទសម្ភាសន៍ផ្សេងៗ ភាពយន្តនេះក៏រួមបញ្ចូលការចោទប្រកាន់មួយចំនួនទៀត ដូចជាការក្លែងបន្លំប្រវត្តិការសិក្សា និងអាជីព ការលួចចម្លងអត្ថបទកាសែត ការគ្រប់គ្រងតម្លៃភាគហ៊ុន និងការអនុវត្តសាសនា shamanistic (បង្កសម្លេងរំខានដល់លោក Yoon កំឡុងពេលជាប់ឆ្នោតជាប្រធានាធិបតី)។

តួអង្គគួរឲ្យកត់សម្គាល់នៅក្នុងភាពយន្តឯកសារ គឺគ្រូគង្វាល Choi Jae Young ឲ្យកាបូប Dior ដែលនាំឲ្យលោកស្រី Kim ត្រូវគេស៊ើបអង្កេត និងអ្នករាយការណ៍ព័ត៌មានប្រចាំទីក្រុងសេអ៊ូល Lee Myung Soo​ ដោយបានសន្ទនាតាមទូរស័ព្ទរយៈពេល ៧ ម៉ោងជាមួយលោកស្រី Kim ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីកូរ៉េទី ២០ ព្រមទាំង Chung Dae Taek ជាពាណិជ្ជករដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាមួយគ្រួសារលោកស្រីអស់រយៈពេលជាងមួយទសវត្សរ៍។

មិនឈប់ត្រឹមនោះ នាយកក៏បានសម្ភាសន៍លោក Ahn Hae Wook អតីតប្រធានសហព័ន្ធកីឡាតេក្វាន់ដូកូរ៉េ គាត់បានផ្តល់សក្ខីកម្មអំពីឯកសារដែលគេស្គាល់ថាជា Yoon’s X-Files ហើយវាបានរីករាលដាលនៅលើអ៊ីនធឺណិតក្នុងខែមិថុនា ឆ្នាំ ២០១២ ដោយអះអាងថា លោកស្រី Kim ធ្វើការជាពិធីការិនីដោយមានរហស្សនាមថា Julie នៅក្លឹបរាត្រីក្នុងទីក្រុងសេអ៊ូល មុនពេលរៀបការជាមួយលោក Yoon ក្នុងឆ្នាំ ២០១២៕

រូបភាព៖​ News 1
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ អ្នកវិភាគថា រឿងអាស្រូវស្ត្រីទីមួយកូរ៉េ ទំនងជារួមចំណែកកាន់តែអាក្រក់ដល់លោក Yoon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

UN៖ កុមារ​១០០នាក់​ស្លាប់ និង​របួស​រាល់​ថ្ងៃ ក្រោយ​អ៊ីស្រាអែលលែង​អនុវត្ត​បទ​ឈប់បាញ់​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៩ នាទីutes មុន

អភិបាលខេត្តកំពង់ចាមហាលលៀសជិត៣តោនឱ្យភ្ញៀវទេសចរទទួលទានដោយសេរីពេលចូលឆ្នាំ

ព័ត៌មានជាតិ៤០ នាទីutes មុន

ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កីឡា៥០ នាទីutes មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

នយោបាយ១ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

សន្តិសុខសង្គម៧ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម១៩ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម១៧ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ១ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម