Connect with us

ព័ត៌មានអន្ដរជាតិ

ចិនពង្រីកគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការដល់១០ថ្ងៃដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន

បានផុស

នៅ

រដ្ឋាភិបាល​​ចិន​បាន​បង្កើន​ចំនួន​បី​ដង​នៃ​ពេលវេលា​ដែល​ភ្ញៀវ​ទេសចរ​អាច​ចំណាយ​ក្នុង​ប្រទេសរបស់​ខ្លួន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​នៅ​ក្នុង​វិធានការ​មួយ​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​ច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNN នៅថ្ងៃទី១៨ខែធ្នូនេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលអន្តោប្រវេសន៍របស់ចិនបានប្រកាសថា ប្រទេសនេះនឹងពង្រីករយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការដល់ ២៤០ ម៉ោង ដែលស្មើនឹង១០ថ្ងៃបន្ថែមទៀត។ ប្រទេសចិន​​ធ្លាប់បានអនុញ្ញាតឱ្យអ្នកធ្វើដំណើរដែលមានសិទ្ធិចូលទស្សនាបានរយៈពេល​៧២ម៉ោង (៣ ថ្ងៃ) ឬ ១៤៤ ម៉ោង (៦ ថ្ងៃ) អាស្រ័យលើគោលដៅរួចទៅហើយ។

ប្រទេសចិនមិន​បានលាក់បាំងនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការបង្កើនចំនួនភ្ញៀវអន្តរជាតិឡើយ ហើយបានធ្វើការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗមួយចំនួនចាប់តាំងពីការបើកឡើងវិញបន្ទាប់ពីកូវីត១៩។ ក្នុងឆ្នាំ ២០២៤​ ចំនួនជនបរទេសដែល​ចូលមកក្នុងប្រទេសចិនដីគោកក្នុងត្រីមាសទី៣នៃឆ្នាំនេះឈានដល់កម្រិតខ្ពស់បំផុតនេះបើយោងតាមទិន្នន័យពីរដ្ឋបាលអន្តោប្រវេសន៍ជាតិ។

គោលនយោបាយទាំងនោះរួមមានអ្នកកាន់លិខិតឆ្លងដែនមកពី ៣៨ ប្រទេសអាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ រួមទាំងប្រទេសបារាំង ម៉ាឡេស៊ី នូវែលសេឡង់ ជប៉ុន និងស្វីស។ ចំណែកជនបរទេសដែលមានសិទ្ធិចូលទស្សនាក្រោមគោលនយោបាយដឹកជញ្ជូនថ្មីរយៈពេល ២៤០ ម៉ោងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើររវាងខេត្ត១៤ កើនឡើង១៩ខេត្ត ពីលើកមុន។

យោងតាមស្ថិតិចុងក្រោយដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ជនបរទេស​ជាង ២៩ លាននាក់បានចូលមកប្រទេសចិន កើនឡើង៨៦.២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុង​នោះ ១៧ លាន​នាក់​បាន​​ចូល​ក្រោម​កម្មវិធី​គ្មាន​ទិដ្ឋាការ ដែល​កើន​ឡើង ១២៣.៣% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយជាង ៤ លាននាក់នៃពួកគេបានចូលតាមរយៈទីក្រុងសៀងហៃ ដែលធ្វើឱ្យវាក្លាយជាកន្លែងពេញនិយមបំផុតសម្រាប់ទស្សនា។

សូមបញ្ជាក់ថាភាពងាយស្រួលនៃទិដ្ឋាការមិនមែនជាការផ្លាស់ប្តូរតែមួយគត់ដែលចិនបានធ្វើដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសនោះទេ។ កម្មវិធីទូទាត់តាមអេឡិចត្រូនិកដ៏ធំបំផុតពីររបស់ចិនគឺ WeChat និង AliPay ឥឡូវនេះទទួលយកកាតឥណទានដែលមិនមែនជារបស់ចិន មានកម្មវិធីបកប្រែដែលភ្ជាប់មកជាមួយ និងសម្រួលដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ថា តំបន់ទេសចរណ៍សំខាន់ៗ និងសណ្ឋាគារលំដាប់ផ្កាយបី បួន និងផ្កាយប្រាំ សុទ្ធតែទទួលយកប័ណ្ណឥណទានអន្តរជាតិ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម