Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

បានផុស

នៅ

លោក Volodymyr Zelensky បានចែករំលែកវីដេអូ​​មួយ​នៅ​លើ​គណនី​តេឡេក្រាម​ ដែលបង្ហាញពីទាហានរុស្ស៊ីម្នាក់​ដុតសាកសព​ទាហានកូរ៉េខាងជើង ដើម្បី«លាក់អត្តសញ្ញាណរបស់ពួកគេ» បន្ទាប់​ពី​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សមរភូមិ​សង្គ្រាម​​ជាមួយ​អ៊ុយក្រែន។

រូបភាព​កាត់ចេញ​ពី​វីដេអូ​​របស់​លោក Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន​ បាន​និយាយ​ថា៖ «​ឥឡូវ​នេះ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ជា​លើក​ដំបូង​ជាមួយ​អ្នក​ចម្បាំង​របស់​យើង រុស្ស៊ី​កំពុង​ព្យាយាម​ដុត​មុខ​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​សមរភូមិ»។

លោក​ Zelensky បាន​បន្ថែម​ថា៖ «រុស្ស៊ី​មិន​ត្រឹម​តែ​បញ្ជូន​ទាហាន​កូរ៉េ​ខាង​ជើង​​​វាយ​លុក​ទីតាំង​របស់​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ព្យាយាម​លាក់បាំង​ការ​បាត់បង់​មនុស្ស​ផង​ដែរ»។

លោក Zelensky បានថ្កោលទោស ការសម្រេចចិត្តរបស់រុស្ស៊ី សម្រាប់ការបញ្ជូនទាហានកូរ៉េខាងជើងទៅប្រយុទ្ធនឹង អ៊ុយក្រែន និងសម្រាប់ការព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។

វីដេអូ​រយៈពេល​៣០​វិនាទី​​នេះ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅពេលដែលទីភ្នាក់ងារស៊ើបការណ៍យោធា​អ៊ុយក្រែន បាន​​បញ្ជាក់​ថា ទាហានកូរ៉េខាងជើងប្រហែល ៣០នាក់ត្រូវបានសម្លាប់ ឬរងរបួស អំឡុងពេលប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនកាលពីចុងសប្តាហ៍ ក្នុង​ភូមិចំនួន​៣ នៃ​តំបន់ Kursk ដែល​ជាកន្លែង​រុស្សីបានព្យាយាមអស់រយៈពេល៤​ខែ ដើម្បី​បណ្ដេញ​វត្តមាន​កង​ទ័ព​អ៊ុយក្រែន។

សេតវិមាន​អាមេរិក ក៏បាន​​ប្រកាស​ផងដែរថា ឥឡូវនេះ ខ្លួនជឿថា ទាហានកូរ៉េខាងជើងស្ថិតនៅ «ជួរមុខ» នៃសង្រ្គាមរបស់រុស្ស៊ី ហើយកំពុង «ចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធ» ប្រឆាំងនឹងអ៊ុយក្រែន។

លោក Pat Ryder អ្នក​នាំ​ពាក្យ​មន្ទីរបញ្ចកោណ បានប្រាប់ថា ទាហានកូរ៉េខាងជើងមួយចំនួន បានស្លាប់នៅក្នុងការប្រយុទ្ធនៅ​តំបន់ Kursk ប៉ុន្តែមិន​បង្ហាញ​ចំនួនជាក់លាក់នៃអ្នកស្លាប់ ឬរបួសនោះទេ។ លោក Ryder បានបន្ថែម​ថា កងទ័ពទាំងនោះត្រូវបានប្រើប្រាស់ជាចម្បងក្នុងតួនាទីថ្មើរជើង ហើយបានចាប់ផ្តើមប្រយុទ្ធ​ប្រហែលមួយសប្តាហ៍កន្លងទៅ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២០ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម