Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​លេង​ TikTok​ ត្រូវ​រថភ្លើង​បុក​ស្លាប់​ ពេលថត​​មាតិកា​លើ​ស្ពាន​​ផ្លូវ​រថភ្លើង​​​

បានផុស

នៅ

បុរស​​ម្នាក់​​​អាយុ៥១​ឆ្នាំ​ត្រូវបានរថភ្លើងបុកស្លាប់នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ពេល​គាត់​ព្យា​យាម​ថត​​​​​​​ផ្សាយ​ផ្ទាល់​​​ (Live) លើ​បណ្តាញ​​សង្គម​​ TikTok អំពីខ្លឹ​​ម​សា​​រ​​ទាក់​ទាញ​​​ទេសចរ​​​នៅ​ចំណុចស្ពានដែក​ Chulalongkorn ដែ​ល​មាន​រថភ្លើង​ឆ្លង​កាត់​​​​​​​​​​ នៅ​ខេត្ត Ratchaburi។​

ស្ពាន​ Chulalongkorn។ រូបថត Transport publiczny
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តី​រាយការ​ណ៍​របស់​សារព័ត៌មាន​ថៃ បាន​ឱ្យ​ដឹងថា សពរបស់​គាត់​ត្រូវ​បាន​ដាច់​ជា​បំណែកៗ​ ហើយ​ សមត្ថកិច្ច​ថៃ​កំពុងស៊ើបអង្កេត​ថាតើ​វា​ជា​ឧបទ្ទវហេតុឬ​ក៏​យ៉ាងណា​។

សារ​ព័ត៌មានថៃ​បាន​រាយការណ៍ដោយ​ដកស្រង់សម្តី​របស់​ភរិយា​របស់​បុរស​​វ័យ​​៥១​ឆ្នាំ​នេះ​ ដោយ​ប្រាប់​ឈ្មោះ​បុរស​នោះ​ ត្រឹម«Wiroj»​ ​​ជា​អ្នក​ផលិត​មាតិកា​តាមបណ្តាញ​សង្គម និង​ជា​គ្រូបង្រៀន​​​​ភាសាអង់គ្លេស​​តាមអនឡាញ ហើយ​មុន​រថភ្លើង​បុក​ស្លាប់ គាត់​ទើប​​​ជូន​កូន​ប្រុសរបស់​គាត់​​​ទៅ​សាលារៀន​វេនព្រឹក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម