ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់បានជនសង្ស័យនៅពីក្រោយការធ្វើឃាត ឧត្តមសេនីយ៍ផ្កាយ២
សេវាសន្តិសុខរុស្ស៊ី បានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យម្នាក់ នៅពីក្រោយការសម្លាប់ឧត្តមសេនីយ៍ផ្កាយ២ Igor Kirillov និងសហការីរបស់គាត់ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។
ក្នុងសេចក្តីប្រកាសនៅថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ និងចេញផ្សាយដោយ BBC, សេវាសន្តិសុខរុស្ស៊ីអះអាងថា ជនសង្ស័យមានសញ្ជាតិអ៊ូសបេគីស្ថានអាយុ២៩ឆ្នាំ ហើយរូបគេគឺធ្វើការឲ្យចារកម្មអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ រុស្ស៊ីមិនទាន់បញ្ចេញឈ្មោះ ឬព័ត៌មានលម្អិតអំពីជនសង្ស័យម្នាក់នេះឡើយ ខណៈការសួរចម្លើយនិងស៊ើបអង្កេតកំពុងបន្ត។
លោក Kirillov ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី (NBC) ត្រូវគេធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិច ពេលគាត់ដើរចេញពីផ្ទះក្នុងទីក្រុងមូស្គូ ហើយភ្លាមៗក្រោយពីនោះ ទីក្រុងកៀវ បានចេញមុខទទួលខុសត្រូវថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន។
សេវាសន្តិសុខអ៊ុយក្រែនហៅកាត់ SBU បញ្ជាក់ថា «លោក Igor Kirillov គឺជាឧក្រិដ្ឋជនសង្គ្រាមនិងជាគោលដៅស្របច្បាប់របស់អ៊ុយក្រែន ព្រោះគាត់ជាអ្នកចេញបញ្ជាឲ្យប្រើប្រាស់អាវុធគីមីដែលគេហាមឃាត់ ដើម្បីប្រឆាំងនឹងយោធាទីក្រុងកៀវ។ ដូច្នេះ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ គឺចៀសមិនផុតឡើយ»។
ដោយឡែកអាមេរិកឯណោះ បានចេញមុខបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីឡើយ ចំពោះរឿងនេះ ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោក Matthew Miller និយាយថា «ខ្ញុំសូមប្រាប់ថា សហរដ្ឋអាមេរិក មិនបានដឹងអ្វីមុនឡើយនៃការសម្លាប់នេះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ»។
សូមបញ្ជាក់ថា លោក Kirillov គឺជាមន្ត្រីយោធាឋានៈខ្ពស់បំផុត ដែលត្រូវធ្វើឃាតចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ហើយគេបារម្ភថា ការធ្វើឃាតថ្មីនេះ នឹងដុតបញ្ឆេះសង្គ្រាមកាន់តែក្តៅរោលរាល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន