ព័ត៌មានអន្ដរជាតិ
ការស្លាប់របស់តារាស្រីចិនម្នាក់ អាចជាករណីឃាតកម្មទុកមុន
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ សារព័ត៌មានបរទេសបានធ្វើសេចក្តីរាយការណ៍ព័ត៌មាននៃការស្លាប់ភ្លាមៗរបស់តារាស្រីចិនវ័យ២៥ឆ្នាំ ដែលមានឈ្មោះថា Gu Xuan ឬរហស្សនាមថា Live Angel ។ នាងក៏ជាមនុស្សស្រីដែលពូកែលេងហ្គេម និងមានចរិតរួសរាយ ធ្វើឲ្យអ្នកគាំទ្រមានទាំងចាស់ទាំងក្មេងតាមដាននាងជាច្រើន។
រហូតមកដល់ពេលថ្មីៗនេះ មិត្តភ័ក្តិរបស់ Gu Xuan បានចេញមកប្រាប់អ្នកគាំទ្រអំពីដំណឹងដ៏ក្រៀមក្រំថា តារាស្រីបានទទួលមរណភាពក្នុងអាយុ ២៥ជួបឆ្នាំ ក្នុងពេលឧបទ្ទវហេតុតាមផ្លូវ។ សារបញ្ជាក់ថា «ក្នុងនាមមិត្ត Gu Xuan អរគុណអ្នកទាំងអស់គ្នាដែលបានជួយ និងគាំទ្រនាងរហូតមក។ សូមឲ្យនាងទៅកាន់ឋានសួគ៌ហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់នាងបានទៅកាន់សុគតិភព។ យ៉ាងណា ក្រុមគ្រួសាររបស់សពនៅមិនទាន់បានបញ្ជាក់ថា តើពិធីបុណ្យសព Gu Xuan នឹងប្រារព្ធធ្វើនៅទីណា និងរបៀបណានោះទេ ដោយប្រាប់ថានឹងជម្រាបជូនអ្នករាល់គ្នាពេលក្រោយ»។
ទោះបីជាមូលហេតុពិតប្រាកដនៃការស្លាប់នៅមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យច្បាស់នៅឡើយ ។ ប៉ុន្តែមនុស្សជាច្រើនផ្តោតលើឃាតកម្មច្រើនច្រើនគ្រោះថ្នាក់ ហើយអ្នកដែលត្រូវគេសង្ស័យគឺ អ្នកគាំទ្រម្នាក់ដែលប្រើឈ្មោះគណនីបងប្រុសច្បងគឺជាម្ចាស់ជំនួយ (ផ្ទេរការគាំទ្រ) ទៅ Gu Xuan ឲ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងរាល់ការផ្សាយបន្តផ្ទាល់របស់នាង។ គាត់ជាអ្នកដែលមកសារភាពស្នេហ៍ជាមួយនាង ប៉ុន្តែមិនបានបដិសេធមិនស្រលាញ់ទេ។ ដូច្នេះទើបគាត់ក្លែងខ្លួនជាអ្នកដឹកជញ្ជូន ហើយបានមកមុខបន្ទប់របស់នាង រួចសម្លាប់នាងក៏អាចថាបាន។
ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងផ្ទាល់របស់តារាស្រីរូបនេះបានចេញមុខបដិសេធពាក្យចចាមអារ៉ាមដែលសាយភាយលើបណ្ដាញសង្គម ហើយសុំឲ្យអ្នករាល់គ្នាឈប់ធ្វើការទស្សទាយពីមូលហេតុ និងរឿងក្នុងផ្លូវអវិជ្ជមានបន្តទៀត។ ប៉ុន្តែមិនក៏មិនទាន់មានភាគីណាម្នាក់បង្ហាញពីមូលហេតុពិតប្រាកដនៃការស្លាប់ភ្លាមៗរបស់ Gu Xuan នោះទេ។
បន្ទាប់ពីអ្នកគាំទ្ររបស់ Gu Xuan បានលឺដំណឹងនៃការស្លាប់ភ្លាមៗរបស់អ្នក streamer ដ៏ល្បីម្នាក់របស់ចិន។ គ្រប់គ្នាបានត្រឹមសរសេរសាររំលែកទុក្ខជាច្រើននៅក្នុងនាមជាអ្នកធ្លាប់គាំទ្រនាងកន្លងមកតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ តារារ៉េបកូរ៉េ Woodie ធ្លាក់ពីលើអគារ ៣ជាន់ របួសពេញផ្ទៃមុខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ