ព័ត៌មានអន្ដរជាតិ
ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់
ក្នុងសន្និសីទកាសែតនៅ Mar-a-Lago កាលពីថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤ និងត្រូវបានចុះផ្សាយដោយ RT, ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានស្តីឲ្យប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃដិន ថា ធ្វើរឿងដ៏ល្ងង់ខ្លៅ ទៅអនុញ្ញាតឲ្យអ៊ុយក្រែនយកមីស៊ីលអាមេរិកបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ទាំងមិនបានសួរនាំគាត់មួយម៉ាត់។

លោកត្រាំប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «ខ្ញុំមិនគិតថា គេអនុញ្ញាតឲ្យមានមីស៊ីលបាញ់ចម្ងាយជាង៣០០គីឡូម៉ែត្រចូលដីរុស្ស៊ីនោះទេ ហើយវាមិនមែនកើតឡើងច្រើនសប្តាហ៍ឯណាមុនខ្ញុំចូលកាន់តំណែង។ ហេតុអ្វីពួកគេធ្វើបែបនេះ? ម្តេចមិនសួរខ្ញុំមួយម៉ាត់ ថាខ្ញុំគិតយ៉ាងម៉េច?។ ខ្ញុំគិតថា ការធ្វើបែបនេះគឺជារឿងដ៏ឆោតល្ងង់បំផុត។ ខ្ញុំអាចដកសិទ្ធិអ៊ុយក្រែនវិញ ពេលចូលកាន់តំណែងនៅខែក្រោយ»។
រម្លឹកទៅខែវិច្ឆិកា លោក បៃដិន បានបើកដៃឲ្យទីក្រុងកៀវ យកមីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ទៅវាយប្រហារគោលដៅក្នុងទឹកដីរុស្ស៊ី ហើយចាប់តាំងពីពេលនោះមក កងកម្លាំងរបស់លោក ហ្សេលេនស្គី បានបើកប្រតិបត្តិការវាយលុកជាច្រើនលើកច្រើនសា ជាពិសេសវាយប្រហារវាលយន្តហោះយោធារុស្ស៊ីក្បែរទីក្រុង Taganrog កាលពីសប្តាហ៍មុន។

ក្រោយមក ក្រសួងការពារជាតិរុស្ស៊ីក៏ព្រមានសងសឹក ដោយគំរាមថា ការវាយប្រហារលើទីក្រុង Taganrog នឹងទទួលការឆ្លើយតបទៅវិញដោយសមស្របជាទីបំផុត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា ច្បាស់ណាស់ ការសម្រេចចិត្តរបស់រដ្ឋបាលលោកបៃដិន កំពុងធ្វើឲ្យស្ថានភាពកាន់តែវិវត្តទៅរកភាពគ្រោះថ្នាក់ ហើយសូម្បីតែលោកត្រាំ ក៏ដឹងដែរ។
យ៉ាងណា លោក Keith Kellogg ដែលជាប្រេសិតពិសេសទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន របស់លោក ត្រាំ បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា ពេលលោក ត្រាំ ចូលកាន់តំណែង ស្ថានការណ៍នឹងធូរស្រាលវិញ ហើយសង្គ្រាមនេះនឹងចប់ត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ មិនអញ្ជើញ ហ្សេលេនស្គី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែងឡើយ តែថា បើចង់មក ក៏មកចុះ!

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?