Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់​ប៉ាស៊ីហ្វិក​​​សម្លាប់មនុស្ស១៤នាក់

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេសវ៉ានូទូ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ព្រមទាំង​បង្កការ​​បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសកោះនៅ​តំបន់​ប៉ាស៊ីហ្វិកខាងត្បូងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី១៨ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏គួរឱ្យសង្វែក បានកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារកាលពីរសៀលថ្ងៃអង្គារ ហើយក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដោយព្យាយាមចូលទៅដល់មនុស្សដែលកំពុងស្រែករកជំនួយពីក្រោមគំនរបាក់បែក។

រញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ​៥៧គីឡូម៉ែត្រ ហើយចំណុចកណ្តាលស្ថិតនៅចម្ងាយ​៣០​គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Port Vila ដែលជាទីក្រុងធំបំផុតនៅប្រទេសវ៉ានូទូនេះ ដែលជាប្រទេស​ក្រុមកោះចំនួន​៨០ដែលមានប្រជាជន​ប្រហែល​៣៣ម៉ឺន​នាក់។

អង្គការ​ជំនួយ​មនុស្សធម៌ កាកបាទក្រហម បានឱ្យ​ដឹង​នៅព្រឹកថ្ងៃពុធ​នេះថា មនុស្ស​១៤នាក់បានស្លាប់ដោយដកស្រង់ព័ត៌មានរបស់រដ្ឋាភិបាល។ លើសពីនេះការខូចខាតយ៉ាងទូលំទូលាយចំពោះទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានរារាំងការចេញផ្សាយរបាយការណ៍ផ្លូវការ ហើយសេវាទូរស័ព្ទនៅតែធ្លាក់ចុះ។ បើតាមប្រធានកាកបាទក្រហមប្រទេសនេះមនុស្សជាង ២០០​នាក់បានរងរបួស ហើយថាមពលអគ្គិសនី និងទឹកត្រូវបានដាច់ផងដែរ។

(រូបភាព៖ AP)

រញ្ជួយ​ដី​នេះ បាន​បំផ្លាញ​ស្ថានទូត អគារស្នាក់នៅរបស់បេសកកម្មការទូតមួយចំនួននៅ Port Vila រួមទាំងស្ថានទូត​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និងនូវែលសេឡង់ ដោយ​រងការ​ខូចខាតយ៉ាងខ្លាំងហើយ​ផ្នែកខ្លះនៃអគារបានបាក់​រលំរាប​ដល់​​ដី ខណៈមនុស្ស​មួយចំនួននៅតែជាប់ក្រោមគំនរបាក់បែក។

អ្នកស្រុកមុននេះត្រូវបានគេណែនាំអោយនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រយ៉ាងហោចណាស់ ២៤ ម៉ោង ហើយរហូតដល់រលកយក្សស៊ូណាមិ និងប្រព័ន្ធតាមដានការរញ្ជួយដីត្រូវបានដំណើរការម្តងទៀត។ ជាមួយគ្នានេះជើងហោះហើរទាំងអស់នៅក្នុងប្រទេសនេះត្រូវបានផ្អាកផងដែរ។

គួរបញ្ជាក់ថាទីតាំងរបស់ប្រទេសវ៉ានូទូ ស្ថិតនៅតំបន់ដែលងាយរងគ្រោះរញ្ជួយដី ហើយមានខ្លាំងជាងកម្រិត ៦ និងមិន​មែន​ជារឿងចម្លែកនោះទេ ដោយអគាររបស់ប្រទេសនេះភាគច្រើនក៏ត្រូវបានសាងសង់ក្នុងបំណងទប់ទល់នឹងការបំផ្លិចបំផ្លាញ​ដោយ​ការរញ្ជួយដីផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១២ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម