Connect with us

ព័ត៌មានអន្ដរជាតិ

អវកាសយានិក​ចិន​២​រូប អាច​ដើរ​ក្នុង​លំហរយៈពេល​៩ម៉ោង បំបែក​កំណត់ត្រា​អាមេរិក

បានផុស

នៅ

ចិន ប្រកាស​ថា អវកាសយានិក​២​នាក់របស់ខ្លួន បានបញ្ចប់ការដើរ​ក្នុង​លំហអាកាសរយៈពេល៩​ម៉ោង ដែលជាការ​​បំបែកកំណត់ត្រា​​ចាស់​​របស់​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០០១។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៤។

(រូបភាព៖ ទីភ្នាក់ងារអវកាសចិន Manned Space Agency)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency អវកាសយានិកទាំង​២​រូប​ មាន​ឈ្មោះ​ថា Cai Xuzhe និង Song Lingdong ជា​សមាជិក​​នៃយានអវកាស Shenzhou-19។ ពួក​គេ​ បាន​បិទ​បញ្ចប់​សកម្មភាព​ដើរ​ក្នុង​លំហ នៅ​មុន​ម៉ោង​១០​យប់​​ថ្ងៃអង្គារ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០២៤។

វា​ជា​​ជោគជ័យ​ថ្មី​មួយ​ទៀត​ និង​ចុង​ក្រោយ​បង្អស់​សម្រាប់​មហាយក្ស​ចិន ចំពោះ​​មហិច្ឆតា​​​កម្មវិធី​អវកាស​របស់​ខ្លួន។​

យោងតាមអង្គការ NASA កំណត់ត្រា​ដើរ​លំហ​លើក​មុន មាន​រយៈពេល​៨​ម៉ោង​៥៦​នាទី ធ្វើ​ឡើង​ដោយ​អវកាសយានិកអាមេរិក លោក James Voss និងលោកស្រី Susan Helms នៅថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០០១។

ចិន បានខិតខំប្រឹងប្រែងយ៉ាង​ខ្លាំង ក្នុងការ​ធ្វើ​ខ្លួនជាតួអង្គសំខាន់ក្នុងលំហ​អវកាស ប្រជែង​ជាមួយ​សហរដ្ឋអាមេរិក និង​បណ្ដាប្រទេស​ដទៃ។ សកម្មភាព​​លំហ​អវកាស​របស់​ចិន ​​កំពុងសម្លឹងមើលកាន់តែខ្លាំង​លើ​​ផលប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ ធនធាន និង​សន្តិសុខជាតិ។

រដ្ឋបាលអវកាសជាតិចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុវត្តជាបន្តបន្ទាប់នូវបេសកកម្មមនុស្សយន្ត​នៅ​​លើ​ភព​ព្រះ​ចន្ទ។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៤ យានអវកាសចិន Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម