ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម ចាក់សាំងដុតបារ៍ក្នុងទីក្រុងហាណូយ សម្លាប់មនុស្ស ១១នាក់
តាមការចេញផ្សាយរបស់ VN Express, គ្រោះអគ្គិភ័យដ៏រន្ធត់នៅបារ៍កម្ពស់៣ជាន់មួយកន្លែងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សចំនួន១១នាក់ បាត់បង់ជីវិត ខណៈប៉ូលិសចាប់បានបុរសម្នាក់ ពាក់ព័ន្ធករណីនេះ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ លើផ្លូវ Pham Van Dong សង្កាត់ Bac Tu Liem។
បុរសដែលត្រូវប៉ូលិសចាប់ខ្លួន បានសារភាពថា គាត់ជាអ្នកយកសាំងចាក់ដុតបារ៍នេះ ព្រោះតែគាត់មកផឹកស្រាហើយមានជម្លោះជាមួយបុគ្គលិកហាង។ គាត់បានយកសាំងចាក់ដុតនៅជាន់ទីមួយ ហើយក៏បិទច្រកចេញធ្វើឲ្យមនុស្សជាច្រើននាក់ជាប់នៅខាងក្នុង។ អគ្គិភ័យក៏ឆាបឆេះ រួចក៏រាលដាលទៅកាន់សំណង់នៅជាប់ៗនោះ។

ក្រៅពីមនុស្សស្លាប់ ប៉ូលិសបានជួយសង្គ្រោះមនុស្សចំនួន៧នាក់ផ្សេងទៀត ដោយក្នុងនោះមាន២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាក្តី ប៉ូលិសវៀតណាម កំពុងបើកការស៊ើបអង្កេតជាបន្តទៀតលើករណីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?