Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាស​អាសន្ន​ថា រុស្ស៊ី​ជិត​ទទួល​ស្គាល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

នៅកិច្ច​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៤ សហរដ្ឋអាមេរិក​បានប្រកាសអាសន្នថា ប្រទេសរុស្ស៊ីជិតទទួលយក​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ខណៈ​ដែល​​កិច្ចសហប្រតិបត្តិការ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​កំពុងកើនឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោកស្រី Linda Thomas-Greenfield (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា៖ «ជា​សញ្ញា​ព្រមាន យើងវាយតម្លៃថា រុស្ស៊ីប្រហែលជាជិតទទួលយកកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយ​ផ្ទុយ​ពី​ការប្តេជ្ញាចិត្តរយៈពេលជាច្រើនទសវត្សរ៍​កន្លង​មក​របស់ទីក្រុងមូស្គូ ក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។

លោកស្រីបានបន្ថែម​ថា៖ «យើងជឿជាក់ថា ទីក្រុងមូស្គូ នឹងកាន់តែស្ទាក់ស្ទើរ​មិន​ហ៊ាន​រិះគន់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយ​ថែមទាំងរារាំងការអនុម័តទណ្ឌកម្ម ឬ​សេចក្ដី​សម្រេច​ដែលថ្កោលទោសអាកប្បកិរិយាអស្ថិរភាពរបស់កូរ៉េខាងជើង»។

ពាក់ព័ន្ធ​នឹង​​​​ការ​អត្ថាធិប្បាយ​របស់លោកស្រី Linda លោក Vassily Nebenzia ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ មិន​បាន​និយាយ​អំពី​កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ នៅពេលលោកធ្វើ​ការ​ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ​លោកបានការពារកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថា​ជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី។

លោកបានរៀបរាប់​ថា៖ «កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង គឺស្របតាមច្បាប់អន្តរជាតិ មិនមែនបំពាននោះទេ។ នេះមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយទេ។ វាមិនបង្កការគំរាមកំហែងដល់រដ្ឋនៅក្នុងតំបន់ ឬសហគមន៍អន្តរជាតិទេ ហើយគ្មានការសង្ស័យទេ យើងនឹងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការបែបនេះ»។

សូម​បញ្ជាក់​ថា កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ​២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់​អស់​រយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ប៉ាលិស្ទិក​របស់ទីក្រុងព្យុងយ៉ាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អំឡុង​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​ នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ២៦ នាទីutes មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

ព័ត៌មានជាតិ៣៥ នាទីutes មុន

អភិបាល​ខេត្តកែប៖ ក្តាម​សេះ​ខេត្ត​កែប​មាន​រសជាតិ​​ឆ្ងាញ់ ដោយសារ​មាន​ស្មៅ​សមុទ្រ​ជា​ចំណី​ពិសេស

សន្តិសុខសង្គម៥៤ នាទីutes មុន

អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ ជូនដំណឹងដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវព្រះស៊ីសុវត្តិ ពីការរៀបចំ ផ្លូវថ្មើរជើង

ព័ត៌មានជាតិ៦០ នាទីutes មុន

គណៈកម្មាធិការអភិវឌ្ឍ​តំបន់ឆ្នេរ ប្រជុំ​​លើក​យក​របៀបវារៈ​ចំនួន ៨ ដើម្បី​​តាមដាន​ជំរុញការ​អភិវឌ្ឍ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២១ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម