ព័ត៌មានអន្ដរជាតិ
កុមារអាមេរិក៣ម៉ឺននាក់រងផលប៉ះពាល់នៅរដ្ឋ២១ ដោយសារការបាញ់ប្រហារក្នុងសាលារៀនក្នុងឆ្នាំ២០២៤
កុមារ៣១០០០នាក់រងផលប៉ះពាល់នៅទូទាំងរដ្ឋចំនួន២១ ដោយសារការបាញ់ប្រហារនៅក្នុងសាលារៀនក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤។ នេះបើយោងតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់កម្មវិធីតាមដានការបាញ់ប្រហារនៅក្នុងសាលារៀន។

របាយការណ៍ បានកត់សម្គាល់ ថា ការបាញ់ប្រហារនៅតាមសាលារៀនបានកើនឡើង ខណៈកាំភ្លើងត្រូវបានគេនាំយកទៅសាលារៀនស្ទើររាល់ថ្ងៃ។ របាយការណ៍ បាននិយាយថា មនុស្សសរុបចំនួន១៣នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនចាប់តាំងពីដើមឆ្នាំនេះ រួមទាំងសិស្សជំទង់ និងគ្រូបង្រៀនម្នាក់ដែលត្រូវបានសម្លាប់នៅសាលា Abundant Life Christian School កាលពីថ្ងៃចន្ទ ហើយជិត៥០នាក់ផ្សេងទៀតត្រូវបានបាញ់នៅឆ្នាំនេះ ប៉ុន្តែបានរួចជីវិត។ រដ្ឋសរុបចំនួន២១ បានជួបប្រទះការបាញ់ប្រហារនៅសាលារៀនក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនេះ មានការបាញ់ប្រហារនៅសាលាចំនួន៤២៦ចាប់តាំងពីការសម្លាប់រង្គាលនៅ Columbine High កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងនោះសិស្ស១២នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់។ មនុស្សប្រហែល ២១៥នាក់ រួមទាំងកុមារនិងអ្នកអប់រំ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនហើយជិត៥០០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងនោះ៨៦ ភាគរយនៃអាវុធដែលប្រើក្នុងការបាញ់ប្រហារនៅសាលាមានប្រភពចេញពីផ្ទះរបស់មិត្តភក្តិ សាច់ញាតិ ឬឪពុកម្តាយ ក្នុងករណីដែលប្រភពនៃកាំភ្លើងអាចកំណត់បាន។
លើសពីនេះរបាយការណ៍បានកត់សម្គាល់ថា៖«ជាងពាក់កណ្តាលនៃការបាញ់ប្រហារនៅសាលារៀននៅសហរដ្ឋអាមេរិក ត្រូវបានអនុវត្តដោយកុមារ ហើយគ្មាននរណាម្នាក់អាចធ្វើទៅរួចទេ ប្រសិនបើកុមារទាំងនោះមិនមានអាវុធប្រើប្រាស់»៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ