ព័ត៌មានអន្ដរជាតិ
លោក Blinken៖ អ៊ីរ៉ង់ ឆ្នាំនេះរាសីដាក់
សហរដ្ឋអាមេរិក បានលើកឡើងថា អ៊ីរ៉ង់គួរតែពិចារណាឡើងវិញអំពីគោលនយោបាយការបរទេស ហើយផ្តោតលើសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីមានការធ្លាក់ចុះជាក់ស្តែងផ្ទួនៗនៅឆ្នាំ២០២៤នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ បាននិយាយថា អ៊ីស្រាអែលបានទទួលជោគជ័យ ក្នុងការបំផ្លាញសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺក្រុមហេសបូឡា និងក្រុមហាម៉ាស ក៏ដូចជាសមត្ថភាពយោធាផ្ទាល់របស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារកាលពីខែតុលា។
លោក Blinken បានប្រាប់ថា៖ «គ្មានការងឿងឆ្ងល់ទេ នេះមិនមែនជាឆ្នាំដ៏ល្អសម្រាប់អ៊ីរ៉ង់ទេ ហើយយើងកំពុងមើលឃើញថាវាកើតឡើងជារៀងរាល់ថ្ងៃ»។ លោកបន្ថែមថា ឥឡូវនេះ អ៊ីរ៉ង់ត្រូវតែស្វែងរកជម្រើសមូលដ្ឋានសម្រាប់ខ្លួនឯង។
លោករដ្ឋមន្ត្រី បានបន្តទៀតថា៖ «ជម្រើសមួយដែលអាចធ្វើបាន និងគួរធ្វើ គឺផ្តោតលើខ្លួនឯង ហើយផ្តោតលើការព្យាយាមកសាងប្រទេសដែលប្រសើរជាងមុន និងជោគជ័យជាងមុន ដែលផ្តល់សម្រាប់ប្រជាជនរបស់ខ្លួន ហើយឈប់ពាក់ព័ន្ធជាមួយការប្រថុយប្រថាន ឬក៏គ្រោះថ្នាក់ទាំងនេះនៅក្នុងតំបន់»។
ស្របពេលដែលប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់សេតវិមានវិញនៅខែក្រោយ អ៊ីរ៉ង់បានដឹងថា ខ្លួនស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដោយសារតែការបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួន។
ទន្ទឹមគ្នានេះដែរ អ៊ីស្រាអែលកំពុងបន្តការវាយលុកនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៥ ០០០នាក់។ បន្ទាប់ពីការដួលរលំរបបអតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ អ៊ីស្រាអែលក៏បានពង្រីកខ្លួនបន្ថែមទៀតចូលទៅក្នុងប្រទេសស៊ីរី ដោយមានផែនការបង្កើនការតាំងទីលំនៅនៅទីនោះ។
យ៉ាងណាមិញ ការបង្កើនវត្តមាននៅតំបន់មជ្ឈិមបូព៌ារបស់អ៊ីស្រាអែល បានបង្កជាក្ដីព្រួយបារម្ភដែលថា អ៊ីរ៉ង់អាចអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីស្ដារការខាតបង់ និងសម្រាប់ការពារខ្លួន។
លោក Blinken បានប្រាប់ថា ការផលិតគ្រាប់បែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជារឿងដែលមិនអាចជៀសផុតរួច តែកិច្ចចរចាការទូតជាមួយអ៊ីរ៉ង់ នៅតែអាចធ្វើទៅបាន។ លោកបន្តថា៖ «មានឱកាសនៃការចរចា។ ប្រាកដណាស់ វាអាស្រ័យលើអ្វីដែលអ៊ីរ៉ង់ជ្រើសរើសធ្វើ និងថាតើខ្លួនជ្រើសរើសចូលរួមដែរឬទេ»។
លោក Blinken បានបន្ថែមថា មិនថាគណបក្សអាមេរិកណាដែលកាន់អំណាចនោះទេ ទីក្រុងវ៉ាស៊ីនតោននឹងប្តេជ្ញាចិត្តជានិច្ចក្នុងការធានាថា អ៊ីរ៉ង់មិនទទួលបានអាវុធនុយក្លេអ៊ែរឡើយ៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់