ព័ត៌មានអន្ដរជាតិ
អេស្បាញ៖ ប៉ូលិសរកឃើញឃាតករតាមរយៈតម្រុយរូបភាពពី Google Maps
ប៉ូលិសអេស្ប៉ាញបានចាប់មនុស្សពីរនាក់ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់បុរសម្នាក់ បន្ទាប់ពីGoogle Maps បានថតជាប់រូបភាពរបស់មនុស្សម្នាក់ដែលទំនងជារៀបចំដាក់សាកសពចូលទៅក្នុងគូថរថយន្ត។ នេះបើយោងតាមការចេញគផ្សាយរបស់សារព័ត៌មាន CNN។

ប៉ូលិសស បាននិយាយថា សាច់ញាតិរបស់បុរសម្នាក់នេះ បានរាយការណ៍ថា គាត់បានបាត់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានទទួលសារគួរឱ្យសង្ស័យពីទូរស័ព្ទរបស់គាត់។ ស្រ្តីដែលត្រូវបានចាប់ខ្លួនគឺជាគូរស្នេហ៍របស់បុរសរូបនោះ។ នៅមុនពេលបាត់ខ្លួន បុរសម្នាក់នោះបានប្រាប់សាច់ញាតិរបស់គាត់តាមសារថា គាត់បានជួបដៃគូថ្មី ហើយនឹងផ្លាស់ទៅរស់នៅប្រទេសផ្សេង។
បន្ទាប់ពីប៉ូលិស បានរកឃើញរូបភាព Google Maps បានជំរុញឱ្យមានការស៊ើបអង្កេតមួយ ខណៈរូបភាពនោះអាចបង្ហាញយានយន្តដែលប្រើប្រាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។ រូបភាពដែលបង្ហាញនៅលើ Google Maps ត្រូវបានគេថតនៅតាមផ្លូវនៃ Tajueco ដែលជាភូមិតូចមួយក្នុងខេត្ត Soria ក្នុងតំបន់ Castile និង Leon ភាគខាងជើងប្រទេសអេស្ប៉ាញកាលពីខែតុលា។ វាបង្ហាញពីមនុស្សម្នាក់ដែលអោនចូលទៅខាងក្រោយគូទរថយន្តពណ៌ក្រហមដែលមានវត្ថុធំមួយរុំដោយក្រណាត់ពណ៌ភ្លឺ។
កាលពីថ្ងៃទី១២ខែវិច្ឆិកា ប៉ូលិសបានចាប់ខ្លួនអតីតមិត្តស្រីរបស់បុរសដែលបាត់ខ្លួន ក៏ដូចជាបុរសម្នាក់ទៀតដែលធ្លាប់មានទំនាក់ទំនងជាមួយនារីនោះ ដោយចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងការស្លាប់ និងការបាត់ខ្លួនរបស់បុរសនោះ។ ប៉ូលិសក៏បានរកឃើញសាកសពបាក់បែកយ៉ាងធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅទីបញ្ចុះសពក្នុងភូមិក្បែរនោះកាលពីថ្ងៃទី ១១ ខែធ្នូផងដែល ដែលប៉ូលិសអះអាងថាអាចជាសាកសពរបស់ជនរងគ្រោះ ខណៈការស៉ើបអង្គេតកំពុងបន្ត។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលយានជំនិះ Google Maps បានទៅថតនៅផ្លូវ Tajueco ដើម្បីធ្វើបច្ចុប្បន្នភាពរូបភាពនៃភូមិចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩។ នេះបើយោងតាមទិន្នន័យ Google Maps៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី