ព័ត៌មានអន្ដរជាតិ
អាមេរិក ជួយអ៊ុយក្រែនអស់ ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី ផ្ទុះឡើង
មុតផុតអាណត្តិ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានខិតខំខ្លាំងណាស់ក្នុងការជួយអ៊ុយក្រែន ឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អស់ប្រហែល១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។

ថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Antony Blinken លើកឡើងថា «យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែនអស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេក៏បានចំណាយប្រហែល១៥០ពាន់លានដុល្លារដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវនេះ គឺជាឧទាហរណ៍នៃការជួយរំលែកបន្ទុករវាងសមាជិកណាតូទាំងអស់»។
យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីបង្កើតអាវុធបន្ថែមទៀត។

ការប្រកាសរបស់លោក Blinken កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតឲ្យអ៊ុយក្រែន ដែលមានតម្លៃ ៥០០លានដុល្លារ ខណៈក្នុងនោះក៏មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS និងមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ផងដែរ។
កញ្ចប់ជំនួយនេះផងដែរ ត្រូវបានប្រកាសរយៈពេល១០ថ្ងៃបន្ទាប់ពីអាមេរិក បញ្ជាក់ថា ខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារទៅឲ្យអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមាន លោក John Kirby គូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលរបស់លោក បៃដិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ៥០០លានដុល្លារឲ្យអ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា