ព័ត៌មានអន្ដរជាតិ
កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែលនៅនីហ្សេរីយ៉ា
បើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថាក្មេងៗចំនួន ៣៥នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាវាយប្រយុទ្ធគ្នានៅឯការតាំងពិព័រណ៍បុណ្យណូអែលនៅក្នុងទីក្រុង Ibadan ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ានិង៦នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កម្មវិធីនេះពិព័រណ៍បុណ្យណូអែលនេះត្រូវបានអ្នករៀបចំកម្មវិធីសន្យាថានឹងផ្តល់អំណោយជាសាច់ប្រាក់ និងអាហារផងដែរដល់កុមារ ប៉ុន្តែមនុស្សជាច្រើនបានទម្លាយថា មានការប្រជ្រៀតគ្នា កុមារខ្លះគាំងបេះដូង ខណៈដែលពួកគេតស៊ូដើម្បីចូល។
អ្នកស្រុកបាននិយាយថា កុមារជាង ៥០០០នាក់បានប្រមូលផ្តុំគ្នានៅទីកន្លែងនោះ ហើយការប៉ះទង្គិចបានកើតឡើងនៅពេលដែលអ្នករៀបចំសំខាន់ៗបានមកដល់និងចាប់ផ្តើមព្រឹត្តិការណ៍នេះ ខណៈមូលហេតុដែលនាំឲ្យមានការប៉ះទង្គិចគ្នាមិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ ។
ប៉ូលិសបានចាប់ខ្លួនមនុស្សប្រាំបីនាក់ដែលនៅពីក្រោយព្រឹត្តិការណ៍នេះ រួមទាំងអ្នករៀបចំសំខាន់គឺលោក Naomi Silekunola ដែលជាឥស្សរជនល្បីល្បាញនៅក្នុងទីក្រុង។ លោកប្រធានាធិបតី Bola Tinubu បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គាត់ចំពោះឪពុកម្តាយដែលបានបាត់បង់កូនរបស់ពួកគេ ហើយបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់។
ឪពុកម្តាយដែលរងផលប៉ះពាល់ខ្លះបានប្រាប់អ្នកសារព័ត៌មានថាពួកគេបានជូនដំណើរកូនរបស់ពួកគេទៅជួបជុំគ្នានៅឯកន្លែងនៃ «ពិធីបុណ្យណូអែលចុងឆ្នាំ» នៅព្រឹកព្រលឹមម៉ោង ០៥:០០នៅថ្ងៃពុធ ប្រាំម៉ោងមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម។ ពួកគេសង្ឃឹមថានឹងទទួលបានប្រាក់ និងអាហារមួយចំនួន ខណៈដែលអ្នករៀបចំកម្មវិធីបានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥០០០ Naira ក្នុងម្នាក់ៗ ដែលស្មើនឹងប្រហែល ៣ដុល្លារ ដល់កុមារចំនួន ៥០០០នាក់ក៏ដូចជាចែកម្ហូបដោយឥតគិតថ្លៃដល់អ្នកចូលរួមផងដែរ។
គួរបញ្ជាក់ថាមានឧបទ្ទវហេតុស្រដៀងគ្នាជាច្រើននៅឆ្នាំនេះ ដោយកាលពីខែមីនា និស្សិតស្រីពីរនាក់ត្រូវបានមនុស្សជាន់ស្លាប់នៅសាកលវិទ្យាល័យ Nasarawa State Keffi ក្បែររដ្ឋធានី Abuja នៅពេលដែលកម្មវិធីចែកអង្ករដោយអភិបាលរដ្ឋបានធ្វើឱ្យហ្វូងមនុស្សកើនឡើង ហើយយ៉ាងហោចណាស់មនុស្ស ២៣ នាក់បានរងរបួស។
បីថ្ងៃក្រោយមកនៅរដ្ឋ Bauchi ភាគខាងជើង យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចមួយផ្សេងទៀត នៅពេលដែលសប្បុរសជន និងពាណិជ្ជករកំពុងផ្តល់អំណោយចំនួន ៥០០០ Naira ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ