ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃជាបុគ្គលទី១ចាក់វ៉ាក់សាំង AstraZeneca នៅថៃ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ អូចា បានក្លាយជាបុគ្គលទី១ដែលចាក់វ៉ាក់សាំង AstraZeneca ដើម្បីការពារកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលបានចាក់នៅថ្ងៃទី១៦ ខែមីនា បន្ទាប់ពីថៃបានផ្អាកកាលពីថ្ងៃសុក្រកន្លងទៅជុំវិញសុវត្ថិភាពរបស់វា។

ដើមឡើយ លោក ប្រាយុទ្ធ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកបានគ្រោងចាក់នៅថ្ងៃសុក្រ សប្តាហ៍កន្លងទៅ មុនពេលប្រទេសថៃបានផ្អាកដំណើរការប្រើប្រាស់វ៉ាងសាំង AstraZeneca បន្ទាប់ពីមានព័ត៌មានជុំវិញកកស្ទះឈាមដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនេះនៅប្រទេសអឺរ៉ុបមួយចំនួន។
ទោះជាយ៉ាងណា នៅថ្ងៃចន្ទ ម្សិលមិញ លោករដ្ឋមន្ត្រីសុខាភិបាលថៃបាននិយាយថា ដំណើរការប្រើប្រាស់វ៉ាក់សាំង AstraZeneca នឹងបន្ត បន្ទាប់ពីប្រទេសជាច្រើននិយាយថា គ្មានបញ្ហាកកស្ទះឈាមឡើយ ហើយនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី និងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនេះហើយ។
លោក ប្រាយុទ្ធ បានប្រាប់អ្នកកាសែតនៅវិមានរដ្ឋាភិបាលមុនពេលលោកចាក់នៅលើដៃឆ្វេងថា ៖«ថ្ងៃនេះ ខ្ញុំបង្កើនទំនុកចិត្តសម្រាប់សាធារណជន»។
ក្រោយចាក់វ៉ាក់សាំងរួច លោក ប្រាយុទ្ធ ដែលនឹងឈានដល់វ័យ៦៧ឆ្នាំក្នុងខែនេះ បាននិយាយថា លោកមានអារម្មណ៍ល្អធម្មតា បន្ទាប់ពីចាក់ហើយ។
ផែនការចាក់វ៉ាក់សាំងរបស់ប្រទេសថៃពឹងផ្នែកខ្លាំងលើវ៉ាក់សាំង AstraZeneca ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកមួយដែលជាក្រុមហ៊ុនរបស់ស្តេចថៃសម្រាប់បំរ៉ុងចំនួន៦១លានដូសដល់ប្រជាជនថៃ។ ប៉ុន្តែការផលិត វ៉ាក់សាំង AstraZenecaក្នុងប្រទេសថៃ មិនទាន់រួចរាល់ទេដែលដល់ខែមិថុនាទើបរួចរាល់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Asiaone

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ