ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ពីបញ្ហាធំមួយ ដែលរុស្ស៊ី កំពុងខ្វល់ខ្លាំង
មនុស្សភាគច្រើនប្រហែលគិតថា សង្គ្រាមជាមួយអ៊ុយក្រែននិងទំនាក់ទំនងដ៏ល្អក់កករគឺជាបញ្ហាដ៏ធំដែលរុស្ស៊ីកំពុងប្រឈមមុខហើយ ប៉ុន្តែមិនមែនត្រឹមប៉ុណ្ណឹងទេ! បើតាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, បញ្ហាធំផ្សេងទៀតដែលខ្លួនកំពុងខ្វល់ខ្វាយខ្លាំងគឺ ប្រជាសាស្រ្ត។

ក្នុងសន្និសីទចុងឆ្នាំនៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ មេដឹកនាំវិមានក្រឹមឡាំងគូសបញ្ជាក់ថា កង្វល់ដ៏ធំមួយរបស់រុស្ស៊ីគឺផ្នែកប្រជាសាស្រ្ត ហើយមិនមែនតែរុស្ស៊ីទេ សូម្បីប្រទេសអភិវឌ្ឍជាច្រើនផ្សេងទៀត ក៏កំពុងជួបប្រទះដែរ។
ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន Maxim Dolgov មកពីស្ថាប័ន Readovka, លោកពូទីន លើកឡើងថា «នេះគឺជាបញ្ហាធំមួយសម្រាប់រុស្ស៊ី និងប្រទេសជាច្រើនទៀតជុំវិញពិភពលោក។ ជាក់ស្តែងន័រវែស ក៏មានអត្រាកំណើតប្រហាក់ប្រហែលនឹងរុស្ស៊ីដែរ ខណៈហ្វាំងឡង់ អេស្ប៉ាញ និងជប៉ុនមានអត្រាកំណើតទាបជាងនេះទៅទៀត រីឯកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសមានអត្រាកំណើតទាបបំផុតមួយនៅលើពិភពលោក»។
ទន្ទឹមនោះ មេដឹកនាំរុស្ស៊ីបានចង្អុលចំៗទៅព្រឹត្តិការណ៍ចំនួន២ ដែលជាដើមហេតុបង្កឲ្យមានវិបត្តិប្រជាសាស្ត្រក្នុងប្រទេសមួយគឺសង្គ្រាមលោកលើកទី២ និងមួយទៀតគឺការដួលរលំនៃសហភាពសូវៀត។
នាយកដ្ឋានស្ថិតិរដ្ឋសហព័ន្ធរុស្ស៊ី បានចេញរបាយការណ៍បង្ហាញពីការថយចុះគួរឲ្យកត់សម្គាល់នៃអត្រាកំណើតក្នុងប្រទេស ពោលគឺមានកុមារត្រឹមជាង ១.២លាននាក់ប៉ុណ្ណោះ ដែលបានចាប់កំណើតនៅឆ្នាំ២០២៣។
នេះជាតួលេខទាបបំផុតបើគិតចាប់តាំងពីឆ្នាំ១៩៩៩មក ហើយវាគឺស្របគ្នាជាមួយនឹងអត្រារៀបអាពាហ៍ពិពាហ៍ថយចុះ ចំណែកអត្រាលែងលះបែរជាកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន បបួលលោកខាងលិច សាកមីស៊ីលគ្នា ដើម្បីឲ្យភ្លឺភ្នែក

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?