ព័ត៌មានអន្ដរជាតិ
សភាតៃវ៉ាន់វាយប្រតប់គ្នាក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ
សមាជិកសភាតៃវ៉ាន់បានប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រជុំវិញច្បាប់មួយដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែង «លទ្ធិប្រជាធិបតេយ្យ» ហើយព្យាយាមការអនុម័តដោយគណបក្សប្រជាធិបតេយ្យជឿនលឿនរបស់ប្រធានាធិបតី Lai Ching-te ដែលត្រូវបានគេដឹងថា មាននិន្នាការមិនរណបចិន។
ឧប្បត្តិហេតុដ៏ចលាចលបាត់បង់សណ្តាប់ធ្នាប់នេះ ត្រូវបានគេមើលឃើញតាមរយៈវីដេអូដោយសមាជិកសភានៃគណបក្សបដិបក្ស ប្រើប្រាស់ទឹកបាញដាក់គ្នា ការរុញ ការទាត់ ដែលមើលទៅមានសកម្មភាពប្រកបដោយហិង្សា។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់ សមាជិកសភាតៃវ៉ាន់បានប៉ះទង្គិចគ្នានៅក្នុងសភា នៅពេលដែលសមាជិកនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់ប្រធានាធិបតី Lai Ching-te បានចូលទៅក្នុងអគារសភាកាលពីយប់ថ្ងៃព្រហស្បតិ៍ដើម្បីការពារការអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលចាត់ទុកថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ សមាជិកសភាមួយចំនួនបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។
សមាជិកសភានៃគណបក្ស DPP បានកាន់កាប់កិច្ចប្រជុំសភាសំខាន់កាលពីថ្ងៃទី១៩ខែធ្នូ ហើយបានបិទច្រកចូលសភា ដោយរារាំងខ្លួនឯងនៅខាងក្នុងសភាដោយដាក់កៅអីបាំងនៅច្រកចូល។ ចំណាត់ការនេះគឺដើម្បីរារាំងការអនុម័តវិសោធនកម្មច្បាប់ចំនួនបីដែលស្នើដោយក្រុមគណបក្សប្រឆាំង។
វាត្រូវបានគេចោទប្រកាន់ថាការអនុម័តច្បាប់ទាំងនេះនឹងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហេតុដូច្នេះហើយនឹងធ្វើឱ្យមានការលំបាកសម្រាប់អ្នកបោះឆ្នោតក្នុងការបណ្តេញមន្ត្រីជាប់ឆ្នោតដែលពួកគេចាត់ទុកថាមិនសមរម្យ។ នៅក្នុងរូបថតមួយសន្លឹក គណបក្សប្រឆាំងតៃវ៉ាន់ Kuomintang (KMT) ឬសមាជិកសភាគណបក្សជាតិនិយម Hsu Chiao-hsin ត្រូវបានគេប្រទះឃើញប៉ុនប៉ងបំបែកសោរដើម្បីបណ្តេញសមាជិក DPP ចេញពីសភាក្នុងទីក្រុងតៃប៉ិនៅថ្ងៃសុក្រនេះ៕
ដោយ រ៉ាន់ រើយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ