ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព
ក្រោយលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បង្អួតសមត្ថភាពយោធារបស់ខ្លួនបានមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែរុស្ស៊ី បាញ់មីស៊ីល Ballistic ចំនួន៨គ្រាប់ សន្ធាប់លើទីក្រុងកៀវ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង១២នាក់រងរបួស។

ក្នុងសេចក្តីរាយការណ៍របស់ Guardian, ការវាយប្រហារកើតឡើងនៅម៉ោង៧ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤ ខណៈអ្នកក្រុងកៀវ បានប្រាប់ថា ពួកគេឮស្នូរផ្ទុះយ៉ាងខ្លាំងនិងមើលឃើញអគ្គិភ័យ ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានី។
តាមការបញ្ជាក់ពីភាគីអ៊ុយក្រែន, មីស៊ីលទាំង៨គ្រាប់នោះ រួមមានទាំងប្រភេទ Iskander-M និងមីស៊ីល KN-23 របស់កូរ៉េខាងជើងផងដែរ ប៉ុន្តែក្នុងនោះមាន ៥គ្រាប់ត្រូវបាញ់ទម្លាក់។

នៅសង្កាត់ Holosiivskyi, បំណែកមីស៊ីលបានបង្កការខូចខាតអគារការិយាល័យ លំនៅដ្ឋាន បំពង់បង្ហូរឧស្ម័ន និងរថយន្តចំនួនប្រាំគ្រឿង។ មិនត្រឹមប៉ុណ្ណឹង មណ្ឌលសុខភាពចំនួន១៦, សាលារៀន១៧ សាលាមត្តេយ្យ១៣ និងអគារលំនៅដ្ឋាន៦៣០ ក៏គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន អះអាងថា រុស្ស៊ីជាមហាអំណាចយោធានៅលើពិភពលោកហើយ ទីក្រុងមូស្គូ មានមីស៊ីលអស្ចារ្យ គ្មានអ្វីអាចស្ទាក់ចាប់បាន។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលវាយប្រហារទីតាំងនានានៅអ៊ុយក្រែន មិនដកដៃឡើយ។ ជាពិសេសលោក ពូទីន បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik លើទីក្រុង Dnipro តែម្តង។
ហេតុនេះហើយ ទើបប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អំពាវនាវម្តងហើយម្តងទៀត សុំឲ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់ការការពារដែនអាកាសបន្ថែមខ្លួន។ ជាក់ស្តែងកាលពីថ្ងៃទី១៨ខែធ្នូ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក ប្រមុខដឹកនាំទីក្រុងកៀវ ស្នើឲ្យសម្ព័ន្ធមិត្តផ្តល់ខែលការពារចំនួន១៩បន្ថែមទៀត ដើម្បីការពារខ្លួន ទប់ទល់នឹងរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន បបួលលោកខាងលិច សាកមីស៊ីលគ្នា ដើម្បីឲ្យភ្លឺភ្នែក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ