ព័ត៌មានអន្ដរជាតិ
ករណីឆ្លងជំងឺផ្ដាសាយរីករាលដាលខ្លាំងនៅអាមេរិក
ជំងឺគ្រុនផ្តាសាយនៅទូទាំងសហរដ្ឋអាមេរិកកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ខណៈយុទ្ធនាការចាក់វាក់សាំងមានភាពយឺតយ៉ាវដែលបង្កការក្តីបារម្ភចំពោះសុខភាពសាធារណៈ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិធានការមួយចំនួន រួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ និងការសង្គ្រោះបន្ទាន់។ រដ្ឋចំនួន១៣បានរាយការណ៍ថាមានកម្រិតខ្ពស់នៃជំងឺផ្តាសាយកាលពីសប្តាហ៍មុន។
វេជ្ជបណ្ឌិត លោក William Schaffner អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ទីមួយគឺរដ្ឋ Tennessee ដែលជាកន្លែងជំងឺកំពុងកើនឡើងនៅតំបន់ Nashville និងនៅរដ្ឋ Louisiana ក៏មានការកើនឡើងខ្លាំងដែរ។
ស្របពេលមានការកើនឡើងជំងឺផ្ដាសាយនេះក៏មានមេរោគមួយចំនួនដែលបណ្តាលឱ្យក្តៅខ្លួន ក្អក ឈឺបំពង់ក និងរោគសញ្ញាផ្សេងទៀតដូចជាជំងឺផ្តាសាយផងដែរ។ មួយគឺ COVID-19 និងមួយទៀតគឺ RSV ឬមេរោគ syncytial ផ្លូវដង្ហើម ដែលមានរោគសញ្ញាទូទៅដូចជំងឺផ្តាសាយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់ទារក និងមនុស្សចាស់។

គួរបញ្ជាក់ថា CDC បានហៅរដូវនេះថា ជាការចាប់ផ្តើមនៃរដូវផ្តាសាយ ដោយផ្អែកលើសូចនាករជាច្រើន រួមមានលទ្ធផលមន្ទីរពិសោធន៍សម្រាប់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងភាគរយនៃការទៅជួបផ្នែកសង្គ្រោះបន្ទាន់ដែលមានការចេញរោគវិនិច្ឆ័យជំងឺផ្តាសាយ។
រដូវផ្តាសាយកាលពីរដូវរងារឆ្នាំមុនត្រូវបានចាត់ទុកថាជា «មធ្យម»ប៉ុន្តែវាមានរយៈពេល ២១សប្តាហ៍ ហើយ CDC បានប៉ាន់ប្រមាណថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ២៨០០០នាក់។ វាមានគ្រោះថ្នាក់ជាងគេសម្រាប់កុមារ ដោយកុមារចំនួន ២០៥នាក់បានស្លាប់ ដែលនោះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មាន។
ស្របពេលជាមួយគ្នានេះកត្តាមួយទៀតគឺកង្វះការចាក់វ៉ាក់សាំងដែលនាំឲ្យមានការកើនឡើងច្រើន។ ក្នុងចំណោមកុមារដែលបានស្លាប់មានអាយុគ្រប់គ្រាន់សម្រាប់ការទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ តែ៨០% នៃពួកគេមិនត្រូវបានចាក់វ៉ាក់សាំងពេញលេញនោះទេ។
អត្រានៃការចាក់ថ្នាំបង្ការសម្រាប់កុមារគឺទាបនៅឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី ៧ខែធ្នូ មនុស្សពេញវ័យប្រហែល ៤១%បានទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ស្រដៀងនឹងកាលពីឆ្នាំមុន ប៉ុន្តែសម្រាប់កុមារ គឺធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយមានតែ៤៤% ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ។ នេះបើយោងតាមទិន្នន័យរបស់ CDC៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ