ព័ត៌មានអន្ដរជាតិ
ប៉ូលិសរដ្ឋតិចសាស់បាញ់សម្លាប់បុរសម្នាក់ព្រោះបើករថយន្តបុកទ្វារចូលផ្សារទំនើប
មនុស្សប្រាំនាក់បានរងរបួសកាលពីថ្ងៃទី២១ខែធ្នូ បន្ទាប់ពីបុរសម្នាក់បានបើករថយន្តភីកអាប់របស់ខ្លួន បំបុកទ្វារកញ្ចក់នៃផ្សារទំនើប JCPenney ក្នុងទីក្រុង Killeen រដ្ឋតិចសាស់ ហើយបន្តបើកបរកាត់ហាងនេះ មុនពេលគាត់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។

សារព័ត៌មាន New York Times បានរាយការណ៍ថា បានដកស្រង់សម្តី លោក Sgt Bryan Washko ដែលបម្រើការនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋតិចសាស់ ដែលបាននិយាយថា នៅម៉ោងប្រហែល ៥ល្ងាចម៉ោងក្នុងស្រុក អ្នកបើកបរដែលមិនស្គាល់អត្តសញ្ញាណគឺស្ថិតនៅក្នុងរថយន្តភីកអាប់ពណ៌ខ្មៅ បើកបរក្នុងស្ថានភាពស្រវឹង និងបានបើកគេចចេញពីផ្លូវជាតិចូលទៅផ្លូវតូចជាង នៅពេលដែលមន្រ្តីបានព្យាយាមបញ្ឈប់គាត់។
លោក Washko បាននិយាយថា ដោយមិនព្រមឈប់តាមការឃាត់ អ្នកបើកបរនោះបានចុះពីលើផ្លូវធំ បានបើកទៅចំណតរថយន្តរបស់ផ្សារ ហើយបានបើកបុកកម្ទេចរថយន្តរបស់គាត់ ចូលតាមទ្វាររបស់ផ្សារទំនើប JCPenney ។
សេចក្តីរាយការណ៍បានបន្តថា បុរសនោះបានបើកឡានឆ្លងកាត់ផ្សារទំនើប ហើយបានបុកមនុស្សជាច្រើននាក់ ដែលក្នុងនោះមានប្រាំនាក់រងរបួសពីស្រាលទៅធ្ងន់ធ្ងរ។
លោក Washko បាននិយាយថា អ្នករងរបួសមានចាប់ពីអាយុ ៦ ទៅ ៧៥ឆ្នាំ។
លោក Sgt Washko បាននិយាយថា វគ្គដំបូងត្រូវបានរាយការណ៍ថាជាការបាញ់ប្រហារ ប៉ុន្តែមានតែអ្នកបើកបរប៉ុណ្ណោះដែលត្រូវបានបាញ់។
អំពើហិង្សានៅសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងក្នុងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសដោយសារការប្រើប្រាស់កំាភ្លើងនៅទីសាធារណៈដូចជានៅតាមសាលារៀនជាដើម។
ក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា អំពើហិង្សាកើតនៅទូទាំងអាមេរិកដែលជាការគួរឲ្យព្រួយបារម្ភ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ