ព័ត៌មានអន្ដរជាតិ
ទោះបីជាប្រទេសនាំចេញឥន្ធនៈធំ អ៊ីរ៉ង់ប្រឈមវិបត្តិខ្វះអគ្គិសនីធ្ងន់ធ្ងរ
ការិយាល័យរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបិទ ឬស្ថិតនៅក្នុងការកាត់បន្ថយម៉ោងដំណើរការ ខណៈដែលសាលារៀន និងមហាវិទ្យាល័យបានផ្លាស់ប្តូររៀនតាមអ៊ីនធឺណិតវិញ ខណៈពេលប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះប្រឈមការខ្វះខាតថាមពលអគ្គិសនីដ៏ខ្លាំង។

យោងសេចក្តីរាយការណ៍សារព័ត៌មាន New York Times តាមមហាវិធីសំខាន់ៗក្នុងទីក្រុង តាមផ្លូវហាយវេ និងផ្សារទំនើបបានធ្លាក់ចូលទៅក្នុងភាពងងឹត ហើយរោងចក្រឧស្សាហកម្មត្រូវបានបដិសេធការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ ដែលនាំទៅដល់ការផ្អាកផលិតកម្ម។
អ៊ីរ៉ង់ជាប្រទេសធំបំផុតមួយក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងឆៅទៅក្នុងទីផ្សារពិភពលោក ប៉ុន្តែប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍មួយនេះស្ថិតក្នុងវិបត្តិថាមពលពេញមួយជីវិត ដែលអាចបណ្តាលមកពីការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ ការគ្រប់គ្រងមិនត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធថាមពលចាស់ទ្រុឌទ្រោម ការប្រើប្រាស់ខ្ជះខ្ជាយ និងការវាយប្រហារដោយអ៊ីស្រាអែល។
NYT បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ផ្សាយផ្ទាល់ទៅកាន់ប្រទេសជាតិរបស់លោកថា៖«យើងកំពុងប្រឈមមុខនឹងអតុល្យភាពដ៏ធ្ងន់ធ្ងរនៅក្នុងឧស្ម័ន អគ្គិសនី ថាមពលឥន្ធនៈ ទឹក ប្រាក់ និងបរិស្ថាន»។
ខណៈពេលដែលប្រទេសអ៊ីរ៉ង់កំពុងជួបបញ្ហាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកប្រធានាធិបតីបានព្រមានថា បញ្ហានេះបានឈានដល់ចំណុចដ៏តានតឹងមួយនាពេលនេះ។
កាលសប្តាហ៍មុន ផ្នែកជាច្រើននៃប្រទេសនេះត្រូវបានបិទស្ទើរតែទាំងស្រុង ដើម្បីសន្សំសំចៃថាមពល។ ខណៈដែលប្រជាជនអ៊ីរ៉ង់សាមញ្ញ និងមេដឹកនាំឧស្សាហកម្មបានព្រមានថាការខាតបង់ដែលអមមកជាមួយនូវចំនួនទឹកប្រាក់រាប់សិបពាន់លានដុល្លារនោះ លោក Pezeshkian មិនអាចផ្តល់ដំណោះស្រាយអ្វីក្រៅពីនិយាយថាគាត់សុំទោសនោះទេ។
ក្រុមមន្ត្រីបាននិយាយថា ឱនភាពនៃបរិមាណឧស្ម័នដែលប្រទេសនេះត្រូវដំណើរការមានចំនួនប្រហែល៣៥០លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយដោយសារសីតុណ្ហភាពបានធ្លាក់ចុះ និងតម្រូវការកើនឡើង មន្ត្រីត្រូវងាកទៅរកវិធានការខ្លាំងចំពោះការប្រើប្រាស់ឧស្ម័នជំនួស៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់