ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ គំរាមចាប់ខ្លួនលោក Netanyahu ខែក្រោយ
ប្រទេសប៉ូឡូញ បានគំរាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅខែក្រោយនេះ ប្រសិនបើគាត់ពិតជាមកជំរំ Auschwitz មែន។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Wladyslaw Bartoszewski និយាយថា ប្រទេសរបស់លោកអាចនឹងចាប់ខ្លួនលោក Netanyahu តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ មកចូលរួមពិធីរម្លឹកខួប៨០ឆ្នាំនៃការរំដោះបានជំរំ Auschwitz ក្នុងប្រទេសប៉ូឡូញ។
កាលពីខែវិច្ឆិកា ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ដោយលើកឡើងពីបទឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សា។
ជុំវិញបញ្ហានេះ អ្នកការទូតកំពូលរបស់ទីក្រុងវ៉ាសូវីបញ្ជាក់ថា ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ប៉ូឡូញមានកាតព្វកិច្ច គោរពតាមបញ្ជារបស់ ICC។
ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង២ ព្រមទាំងអតីតមេដឹកនាំក្រុមហាម៉ាស មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានឆ្លើយតបដីកានេះដោយកំហឹង ដោយចាត់ទុកវាថាជារឿងគួរឲ្យអាម៉ាស់ និងមិនសមហេតុផលទាល់តែសោះ ប៉ុន្តែពលរដ្ឋហ្គាហ្សាសម្តែងសុទិដ្ឋិនិយមថា ដីកានេះនឹងជួយដល់ការបញ្ចប់អំពើហិង្សានិងធានាយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម៕
អត្តបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រតិកម្មពិភពលោក ក្រោយពេល ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ