Connect with us

ព័ត៌មានអន្ដរជាតិ

ហ៊ូធី​បាញ់ទម្លាក់​យន្តហោះ​ផ្ទុក​អាកាសយានិកកងទ័ពជើងទឹកអាមេរិក២​នាក់

បានផុស

នៅ

ការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera បានឲ្យដឹងថា ​យន្តហោះ​​នៃ​កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ដែល​ប្រតិបត្ត្តិការ​ហោះ​ហើរដោយ​​អាកាស​យានិក​ពីរនាក់ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមហ៊ូធីនៅសមុទ្រក្រហម។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តី​រាយការណ៍​នោះ ក្រុមហ៊ូធីនៅប្រទេសយេម៉ែន បានអះអាងថា ១​ថ្ងៃមុន​​នៃ​ការបាញ់​ទម្លាក់​ ពួកគេបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry S Truman ក្នុងប្រតិបត្តិការដែលនាំឱ្យបាញ់ទម្លាក់យន្តហោះ F-18។

បើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) អាកាសយានិកទាំងពីរនាក់ត្រូវបានសង្គ្រោះដោយម្នាក់រងរបួសស្រាល បន្ទាប់ពីបានហោះចេញពីនាវាផ្ទុកយន្តហោះកាលពីព្រឹកថ្ងៃអាទិត្យ។ CENTCOM បាននិយាយថាឧប្បត្តិហេតុនេះ «មិនមែនដោយសារតែភ្លើង​នៃ​អរិភាពទេ ហើយការស៊ើបអង្កេតពេញលេញកំពុងដំណើរការ»។

គួរបញ្ជាក់ថា ក្រុមហ៊ូធីបានវាយប្រហារម្តងហើយម្តងទៀតលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។ ក្រុមនេះនិយាយថា ការវាយប្រហាររបស់ខ្លួនគឺនៅក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលបានធ្វើអំពើប្រល័យពូជសាសន៍អស់រយៈពេលជាងមួយឆ្នាំ សម្លាប់មនុស្សជាង​៤៥០០០នាក់។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ​បានសន្យាសងសឹកក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីពួកគេបានបាញ់មីស៊ីលទៅលើក្រុង Tel Aviv របស់អ៊ីស្រាអែល។

កងកម្លាំងអាមេរិក និងអង់គ្លេសបានវាយប្រហារម្តងហើយម្តងទៀតលើគោលដៅក្រុមហ៊ូធី​​ក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។

កន្លងមក អ៊ីស្រាអែល ក៏បានវាយប្រហារទៅលើក្រុម​ហ៊ូធី រួមទាំងការវាយលុកកំពង់ផែ និងរោង​ចក្រ​ថាមពល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូធី​​ប្រឆាំងនឹងទឹកដីរបស់ខ្លួន។ ការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហ៊ូធីគឺនៅថ្ងៃព្រហស្បតិ៍ ដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុង Sana’a ជាលើកដំបូង៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម