ព័ត៌មានអន្ដរជាតិ
ស្ថានទូតកាតាបើកដំណើរការឡើងវិញ ក្រោយបិទ១៣ឆ្នាំនៅស៊ីរី
ប្រទេសកាតា បានលើកទង់ជាតិ និងបើកដំណើរការស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការនៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ទី២១ខែធ្នូឆ្នាំ២០២៤ជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ។

ការបើកស្ថានទូតឡើងវិញនេះ ធ្វើឡើងស្របពេលដែលមានអ្នកតំណាងក្នុងតំបន់ និងលោកខាងលិចទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីបន្តកន្ទុយគ្នា ដើម្បីជួបជាមួយថ្នាក់ដឹកនាំថ្មី បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលោក Bashar al-Assad កាលពីថ្ងៃទី៨ធ្នូ។
កាលពីជិតមួយសប្តាហ៍មុន គណៈប្រតិភូកាតា បានទៅទស្សនកិច្ចនៅទីក្រុងដាម៉ាស ដើម្បីរៀបចំសម្រាប់ការបន្តបេសកកម្មការទូត ដែលត្រូវបានបិទក្នុងឆ្នាំ២០១១បន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលស៊ីរី។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បាននិយាយថា គណៈប្រតិភូបានជួបជាមួយតំណាងរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ហើយបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់កាតា ក្នុងការគាំទ្រប្រជាជនស៊ីរីក្នុងការស្វែងរកសន្តិសុខ សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព។
លោក Al Ansari បានកត់សម្គាល់ថា កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធីដើម្បីបង្កើនលំហូរនៃជំនួយមនុស្សធម៌កាតាទៅកាន់ស៊ីរី និងវាយតម្លៃតម្រូវការបន្ទាន់របស់ប្រជាជនស៊ីរីក្នុងដំណាក់កាលដ៏សំខាន់នេះ។
កាតាគឺជាប្រទេសទីពីរបន្ទាប់ពីតួកគី ដែលបានចាប់ផ្តើមប្រតិបត្តិការការទូតឡើងវិញជាផ្លូវការនៅក្នុងរដ្ឋធានីស៊ីរី ចាប់តាំងពីការដួលរលំរបស់លោក Assad៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ