ព័ត៌មានអន្ដរជាតិ
ពលរដ្ឋក្នុងស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី នឹងទទួលបានស្ពានថ្មី ដើម្បីធ្វើដំណើរទៅប្រកបរបររកស៊ីផ្សេងៗ
ប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំសិរិមង្គល និងឃុំជ័យឧត្តមនៅស្រុកកូនមុំ និងស្រុកលំផាត់ របស់ខេត្តរតនគិរី ជួបការលំបាកក្នុងការឆ្លងកាត់អូរទទឹង ដោយត្រូវបង់ថ្លៃទូកដរ ជួនកាលឈឺពោះសម្រាលកូន ទៅមិនទាន់ឆ្លងទន្លេនៅផ្ទះក៏មាន ហើយការដឹកជញ្ជូនដំណាំកសិផល ទៅលក់នៅទីផ្សារក៏ មិនស្រួលដោយត្រូវបង់ថ្លៃទូកដរអស់ប្រាក់ច្រើន។ ឯសិស្សសាលា ក៏ពិបាកទៅរៀនសូត្រ។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដាក់សំណើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធទំនប់ អូរទេ នៅខេត្តមណ្ឌលគីរី។ សម្តេច នាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សាស្រាវជ្រាវនៅមាត់អូរ ដើម្បីកសាងស្ពានដែកបណ្តោយ ២៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងភូមិ ចាប់ភូមិសាមខា ឃុំជ័យឧត្ដមនៅជាប់ភូមិនាងដី ស្ថិតក្នុងឃុំកូនមុំ ក្នុងការជួយសម្រាលដល់ការធ្វើដំណើរក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។
លោក នូ ថេ អភិបាលស្រុកលំផាត់ បានមានប្រសាសន៍ថា ក្រុមការងារសាងសង់ស្ពានបានមកដល់ទីកន្លែងស្ពានដែលត្រូវធ្វើរួចរាល់ហើយ ដើម្បីរៀបចំគ្រឿងចក្រ សាងសង់ស្ពាននេះ។ ចំណែក តំណាងប្រជាជនទាំង២ភូមិ បានសម្តែងអំណរគុណ និងថ្លែងការអរគុណជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំខេត្ត ដែលបានជួយបំពេញក្តីស្រមៃរបស់គាត់។ មួយទៀត វាជាតម្រូវការរបស់ពួកគាត់ ពីព្រោះពីមុនមានលំបាកយ៉ាងខ្លាំង សម្រាប់ធ្វើដំណើរទៅមកឆ្លងពីភូមិមួយទៅភូមិមួយ និងទៅកាន់ទីផ្សារ លក់ដំឡូង ស្រូវអង្ករ ដើម្បីចិញ្ចឹមជីវិត៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ