ព័ត៌មានអន្ដរជាតិ
ទឹកជំនន់និងបំណាក់ដីកំពុងវាយប្រហារតំបន់ជាច្រើននៅឥណ្ឌូណេស៊ី
ទឹកជំនន់ និងបំណាក់ដីកំពុងវាយប្រហារតំបន់ផ្សេងៗនៅទូទាំងប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីសប្តាហ៍កន្លងទៅនេះ ខណៈដែលមនុស្សរាប់លាននាក់រៀបចំខ្លួនដើម្បីសម្រុកទៅកាន់គោលដៅទេសចរណ៍ពេញនិយមសម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែលនិងឆ្នាំថ្មី។

យ៉ាងហោចណាស់មនុស្ស ១២០០០ នាក់ដែលរស់នៅក្បែរឆ្នេរសមុទ្រភាគខាងជើងនៃទីក្រុងJakartaបានរងផលប៉ះពាល់ដោយទឹកជំនន់ ដោយទឹកជំនន់បានឈានដល់ជម្រៅរហូតដល់១ម៉ែត្រនៅក្នុងតំបន់ជាច្រើន។ ជំនន់ទឹកភ្លៀងបានវាយប្រហារអ្នកស្រុកនៅ Pademangan, Penjaringan, Cilincing និង Tanjung Priok ទាំងអស់នៅក្នុងក្រុង Jakarta ខាងជើង។
ផ្ទះរាប់រយខ្នងនៅជុំវិញកំពង់ផែ Muara Angke ក្នុងរដ្ឋ Penjaringan បានជួបប្រទះនឹងការជន់លិចតាមឆ្នេរសមុទ្ររៀងរាល់ព្រឹកអស់រយៈពេលជាងមួយសប្តាហ៍ដោយរំខានដល់ចរាចរណ៍ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។
រដ្ឋបាលក្រុង Jakarta ខាងជើង បានក៏ដាក់ពង្រាយបុគ្គលិករាប់សិបនាក់ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ដើម្បីកាត់បន្ថយទឹកជំនន់។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) ក៏បានអនុវត្តកិច្ចខិតខំប្រឹងប្រែងកែប្រែអាកាសធាតុ ដើម្បីកាត់បន្ថយកម្រិតភ្លៀងធ្លាក់ចន្លោះពី ១៣ទៅ៦៧ភាគរយផងដែរ។
រដ្ឋបាលក្រុងហ្សាកាតា និងរដ្ឋាភិបាលកណ្តាលបាននឹងកំពុងសាងសង់ទំនប់ទឹកសមុទ្រចម្ងាយ ២២ គីឡូម៉ែត្រក្នុងទីក្រុងហ្សាកាតាខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីការពារទឹកជំនន់តាមឆ្នេរសមុទ្រ។

ទឹកជំនន់ ក៏បានវាយប្រហារផ្ទះរាប់ពាន់ខ្នងនៅក្នុងខេត្ត Karawang ភាគខាងលិច Java ចាប់តាំងពីសប្តាហ៍មុន ដោយទឹកបានជន់លិចក្នុងជម្រៅប្រហែល២០ទៅ៤០សង់ទីម៉ែត្រ។ យ៉ាងហោចណាស់ ៥៤០០ គ្រួសារនៅក្នុងស្រុកចំនួន ៩ ត្រូវបានរងផលប៉ះពាល់ រួមទាំងនៅក្នុងស្រុក Tirtajaya, Cibuaya, Cipedes, Cilebar, Tempuran, Pakis Jaya និងស្រុក Batujaya។
យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ Karawang (BPBD) ជំនន់ទឹកភ្លៀងបានជន់លិចសាលារៀនចំនួន២ វិហារឥស្លាមចំនួន៣និងអាងចិញ្ចឹមត្រីនៅមាត់សមុទ្រប្រហែល១០០០ហិកតា។ ទឹកជំនន់នេះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះ ដែលភាគច្រើនប្រកបមុខរបរជាអ្នកនេសាទ ឬគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីតាមមាត់សមុទ្រ បាត់បង់ប្រភពចំណូលផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយមឥណ្ឌូណេស៊ី បានព្រមានថា តំបន់ភាគច្រើននៃប្រទេសនេះកំពុងឈានចូលដល់រដូវវស្សា ហើយបានព្យាករណ៍ថា នឹងមានការកើនឡើងនូវកម្រិតទឹកភ្លៀង ២០ភាគរយ ដោយសារតែឥទ្ធិពល La Niña ខ្សោយ ដែលជាធម្មតានាំមកនូវរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសនេះ។ រដូវវស្សានេះត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលនៅចុងខែធ្នូសម្រាប់ផ្នែកភាគច្រើននៃកោះស៊ូម៉ាត្រា និងភាគខាងត្បូងកោះJava៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?